Connect with us

បាល់ទាត់អន្តរជាតិ

Declan Rice ចង់​លេង​ក្នុង​ការ​ប្រកួត​ទល់​នឹង Chelsea ទាំង​មាន​របួស​បាក់​ម្រាមជើង

Published

on

នៅ​ថ្ងៃ​អាទិត្យ​ទី 10 ស្អែក​នេះ ក្លឹប​តោខៀវ Chelsea នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជុំទី 11។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្លឹប​កាំភ្លើង​ធំ​អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​កីឡាករ​សំខាន់ៗ​​របស់​ពួកគេ​កំពុង​រង​របួស។

យ៉ាង​ណា​មិញ កន្លង​មក​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Declan Rice បាន​អវត្តមាន​ក្នុង​ការ​ប្រកួត UEFA Champions League ទល់​នឹង​ក្លឹប Inter Milan ដោយ​សារ​របួស ខណៈ​ដែល​លក្ខណៈ​ពិត​ប្រាកដ​នៃ​របួស​របស់​គាត់​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះ​ទេ។

យោងតាម​សារ​ព័ត៌មាន The Telegraph បាន​ឲ្យ​ដឹងថា Declan Rice បាន​រងរបួស​បាក់​ម្រាម​ជើង ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ចូលលេង​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្លឹប​តោខៀវ Chelsea ថ្ងៃ​ស្អែក។ ខ្សែបម្រើ​រូបនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា សុខ​ចិត្ត​លេង​ដោយ​ការ​ប្រើប្រាស់​ជំនួយ​ពី​ថ្នាំ​បំបាត់​ការ​ឈឺចាប់។ គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​របួស​របស់ Arsenal បច្ចុប្បន្ន​មាន​ដូចជា Riccardo Calafiori និង Takehiro Tomiyasu ខណៈ​ដែល Raheem Sterling ក៏​មិន​អាច​ចូល​លេង​បាន​ដែរ ដោយ​សារ​លក្ខខណ្ឌ​ខ្ចី​ជើង​របស់​ពួក​គេ​ជាមួយ​តោខៀវ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២