Connect with us

បាល់ទាត់អន្តរជាតិ

តើ Barcelona នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​ទិញ​យក Rafael Leao បាន?

Published

on

ខ្សែ​ប្រយុទ្ធ Rafael Leao គឺ​ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ប្រធាន​ក្លឹប Barcelona លោក Joan Laporta។ ទន្ទឹម​នឹង​នេះ​ដែរ​នៅ​ខាង AC Milan ក៏​ហាក់​បាន​ដឹង​ថា មិន​អាច​រារាំង​ការ​ចង់​ចាកចេញ​របស់​កីឡាករ​ឆ្នើម​រូប​នេះ​បាន​ឡើយ ហើយ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ពិចារណា​លើ​សំណើរ​ផ្តល់​ជូន​ពី​ក្លឹប​ផ្សេងៗ​ដែល​ចាប់​អារម្មណ៍​ចង់​ដេញ​ថ្លៃ Rafael Leao។

តាម​ការ​ប៉ាន់ស្មាន ការ​ផ្ទេរ Rafael Leao អាច​នឹង​ឲ្យ Barcelona ចំណាយ​ប្រាក់​ចន្លោះ​ពី 80 ទៅ 90 លានអឺរ៉ូ។ ប្រសិន​បើ​ក្លឹប​កាតាឡាន់ អាច​ប្រមូល​ថវិកា​បាន​គ្រប់គ្រាន់​ត្រឹម​រដូវក្តៅ​ឆ្នាំ​ក្រោយ ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​កើត​ឡើង​ដូច​ការ​រំពឹង​ទុក (យោងតាម​របាយការណ៍​ចុះ​ផ្សាយ​ដោយ​កាសែត​អេស្ប៉ាញ Diario SPORT)។

គួរ​ដឹង​ផង​ដែរ​ថា Rafael Leao ពិត​ជា​ចង់​ចាកចេញ​ពី AC Milan ដើម្បី​ផ្ទេរ​មក Barcelona ជា​ពិសេសប៉ុន្មាន​រយៈ​ចុង​ក្រោយ​នេះ គាត់​បាន​ខ្វែង​គំនិត​គ្នា​ជាមួយ​គ្រូបង្វឹក​របស់​ខ្លួន​គឺ​លោក Paulo Fonseca។ កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ ប្រកួត​ខ្លះ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​អង្គុយ​នៅ​កៅអី​បម្រុង ដែល​ជា​មូលហេតុ​ចំបង​បំផុត​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២