បាល់ទាត់អន្តរជាតិ
Barcelona នៅតែមានសង្ឃឹមថា អាចឆក់ឱកាសចុះហត្ថលេខាលើ Alphonso Davies បាន!!!

ទាំងក្លឹបអ្នកមានបុណ្យ Barcelona និង Real Madrid សុទ្ធតែកំពុងតាមឃ្លាំមើលកីឡាករឆ្នើមសញ្ជាតិកាណាដារបស់ក្លឹប Bayern Munich គឺខ្សែការពារ Alphonso Davies។ ស្ថានភាពនៅពេលនេះ ក្រុមដែលអាចប្រជែងខ្លាំងបំផុតជាមួយ Real Madrid ក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះគឺមានតែ Barcelona ប៉ុណ្ណោះ។
ដ៏រាបណា Alphonso Davies នៅមិនទាន់ធ្លាក់ក្នុងដៃរបស់ Real Madrid ក្លឹបយក្សកាតាឡាន់មិនបដិសេធឡើយក្នុងការចង់តាមប្រមាញ់កីឡាករវ័យ 24 ឆ្នាំរូបនេះ ជាពិសេសគ្រូបង្វឹកបច្ចុប្បន្នរបស់ Barcelona ក៏ជាមនុស្សម្នាក់ដែលរងចាំស្វាគមន៍ចំពោះ Alphonso Davies ដែលជាអតីតកូនក្រុមរបស់ខ្លួនដែរ។
សម្រាប់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ពេលនេះកំពុងព្យាយាមបញ្ចុះបញ្ចូលដើម្បីបន្តកុងត្រាថ្មីជាមួយ Alphonso Davies មុនពេលគាត់ផុតកុងត្រា ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននារដូវក្ដៅខាងមុខនេះ។ គួរដឹងផងដែរថា Alphonso Davies ត្រូវបានគេចាត់ទុកជាខ្សែការពារឆ្វេងម្នាក់ដ៏ល្អបំផុតនៃពិភពបាល់ទាត់បច្ចុប្បន្ន ក្នុងចំណោមកីឡាករផ្សេងៗទៀតដែលលេងតំណែងដូចគាត់។
ប្រភព: Dailysports