Connect with us

បាល់ទាត់អន្តរជាតិ

VAR បង្កើត​រឿង​អាស្រូវ នៅ​ក្នុង​ជំនួប​រវាង Barcelona ទល់​នឹង Real Sociedad

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ដ៏​តានតឹង​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Real Sociedad ដែល​ជា​ការ​ប្រកួត​ក្នុង​ជុំទី 13 នៃ​ក្របខណ្ឌ La Liga។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​រ៉ាវ​ចម្រូង​ចម្រាស​មួយ​បាន​កើត​ឡើង​ក្នុង​តង់​ទី 1។

នៅ​នាទី​ទី 13 ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី 1 គ្រាប់​ដែល​ជា​គ្រាប់​បើក​ឆាក ប៉ុន្តែ​គ្រាប់បាល់​នោះ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ឡើយ ដោយ​សារ VAR បាន​មើល​ឃើញ​ថា ជា​បាល់ Offside (ជំហរ​ក្រៅល្បែង) ប៉ុន្តែ​វា​ពិត​ជា​តិចតួច​បំផុត ដោយ​នោះ​ដូចជា​លៀនជើង​បន្តិច​ប៉ុណ្ណោះ ហើយ​មើល​មិន​សូវ​ច្បាស់​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចាក់ផ្សាយ​ឡើង​វិញ​បាន​បង្ហាញ​​ថា ជើង​ដែល​អាជ្ញា​កណ្ដាល​ឃើញ​ថា Offside នោះ ជា​ជើងរបស់ខ្សែការពារ​របស់​ក្លឹប Real Sociedad គឺ​កីឡាករ Nayef Aguerd ហើយ​អ្នក​ដែល VAR មើល​ឃើញ​ថា Offside នោះ មិន​មែន​ជា Lewandowski ឡើយ។

បច្ចេក​វិទ្យា VAR ហាក់​បាន​កំណត់​អត្តសញ្ញាណ​ស្បែក​ជើង​ដោយ​ច្រឡំ​ថា ជា​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski។ ក្រោយ​មក Barcelona ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី 1 គ្រាប់​ដោយ​កីឡាករ Sheraldo Becker នៅ​នាទី​ទី 33 ហើយ​លទ្ធផល 1-0 នោះ​បាន​អូស​បន្លាយ​ដល់​ចប់​ការ​ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២