Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ចាប់​អារម្មណ៍​លើ​ខ្សែការពារ​មួយ​រូប​ដែល​លេង​នៅ​លីគ​អាហ្វ្រិក​ខាង​ត្បូង

Published

on

របាយការណ៍​របស់​សារព័ត៌មាន News Press បាន​បង្ហាញ​ឲ្យ​ថា ថ្មីៗ​នេះ​ក្លឹប Bayern Munich បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូងគឺ​កីឡាករ Khuliso Mudau ដែល​កំពុង​ប្រកប​អាជីព​ជា​មួយ​ក្លឹប Mamelodi Sundowns F.C។

ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​សារព័ត៌​មាន​​របស់​អាហ្វ្រិកខាងត្បូង បាន​បញ្ជាក់​ថា គ្រូ​បង្វឹក​សញ្ជាតិ​បែលហ្ស៊ិក លោក Vincent Kompany គឺ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​ដែល​ចង់​បាន ​Khuliso Mudau។ ចំណាប់​អារម្មណ៍​របស់ Vincent Kompany ទៅ​លើ​កីឡាករ​សញ្ជាតិ​អាហ្រ្វិក​ខាង​ត្បូង មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយ​គេ​បាន​កត់​សម្គាល់​ឃើញ​ថា គាត់​ចូល​ចិត្ត​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង ចាប់​តាំង​ពី​ពេល​នៅ​ប្រកប​អាជីព​ជា​គ្រូបង្វឹក​របស់​ក្លឹប Burnley ម្ល៉េះ។

គួរ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន Khuliso Mudau មាន​វ័យ 29 ឆ្នាំ លេង​តំណែង​ជា​ខ្សែការពារ​ស្តាំ និង​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​ម្នាក់​ក្នុង​ក្របខ័ណ្ឌ Premier Division របស់​អាហ្រ្វិក​ខាងត្បូង។ សព្វថ្ងៃ​នេះ Khuliso Mudau ត្រូវ​​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ការពារ​ស្ដាំ​ដ៏​ល្អ​បំផុត​មួយ​រូប ខណៈ​ដែល​រូប​គេ​ជា​បង្អែក​ដ៏​សំខាន់​របស់​ក្លឹប Mamelodi Sundowns និង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២