បាល់ទាត់អន្តរជាតិ
Bologna ត្រៀមលក់ខ្សែការពារ Aaron Hickey ទៅឲ្យក្លឹបកាំភ្លើងធំ Arsenal

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងតាមប្រមាញ់ខ្សែការពារ Aaron Hickey ខណៈដែលនាយកផ្នែកកីឡាថ្មីរបស់ក្លឹប Bologna បានសារភាពថាពួកគេនឹងសម្រេចចិត្តដាក់លក់កីឡាករសញ្ជាតិស្កុតឡែននេះផងដែរ។
គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta ចង់ចុះហត្ថលេខាលើខ្សែការពារឆ្វេងចំណូលថ្មីម្នាក់នៅរដូវក្តៅនេះ ហើយបានកំណត់យក Hickey ជាគោលដៅទីមួយដែលគាត់ចង់បាន។
ដោយឡែក Hickey បានបង្ហាញខ្លួនលេចធ្លោរយ៉ាងខ្លាំងជាមួយក្លឹប Bologna នៅក្របខណ្ឌ Serie A ចាប់តាំងពីការផ្ទេរពីក្លឹប Heart of Midl ក្នុងតម្លៃ 1.5 លានផោន កាលពីឆ្នាំ 2020។ រដូវកាលមុននេះ Aaron Hickey បានបង្ហាញខ្លួនចំនួន 48 ដង សម្រាប់ក្លឹបអ៊ីតាលី Bologna។
យ៉ាងណាមិញក្លឹប Brentford ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើ Aaron Hickey ដែរ ហើយបានក្លាយជាគូប្រជែងរបស់ Arsenal សម្រាប់ការចុះហត្ថលេខានេះ ដោយកីឡាករវ័យ 20 ឆ្នាំ Aaron Hickey បច្ចុប្បន្នមានតម្លៃផ្ទេរប្រហែលជា 21 លានផោន។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ