បាល់ទាត់អន្តរជាតិ
ប្រសិនបើ Zidane មកដឹកនាំ PSG នោះគាត់នឹងលក់ខ្សែប្រយុទ្ធម្នាក់នេះ!!!

អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា គាត់ចង់លក់ខ្សែប្រយុទ្ធ Neymar របស់ក្លឹប Paris Saint-Germain ចេញ ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបនៅរដូវក្តៅនេះ។
ដោយឡែក PSG មានបំណងចង់តែងតាំង Zidane ជាគ្រូថ្មីរបស់ពួកគេ ខណៈដែលក្លឹបម្ចាស់ជើងឯក Ligue 1 របស់បារាំងមួយនេះ គ្រោងនឹងបណ្តេញគ្រូបង្វឹកបច្ចុប្បន្ន Mauricio Pochettino ចេញមុនបើករដូវកាលថ្មី។
Pochettino មិនអាចជួយក្លឹបឲ្យឈ្នះពាន UEFA Champions League ដែលក្លឹបមិនធ្លាប់បានឈ្នះឡើយ។ ទន្ទឹមនឹងនេះដែរ លោក Zinedine Zidane ធ្លាប់បានដឹកនាំក្រុម Real Madrid ឲ្យឈ្នះពាន UEFA Champions League នេះចំនួនបីរដូវកាលជាប់គ្នាចន្លោះឆ្នាំ 2016 ដល់ 2018។
អតីតគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានចាកចេញពីកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីដឹកនាំជាលើកទីពីររបស់ខ្លួននៅរដូវក្តៅឆ្នាំ 2021 ហើយបន្តពីនោះមក គាត់មិនទទួលការងារទៅដឹកនាំនៅក្លឹបណាឡើយ ទោះបីជាក្លឹបធំៗមួយចំនួនចង់បានគាត់ក៏ដោយ។ Zinedine Zidane ត្រូវបានគេគិតថា គាត់ចង់ដឹកនាំ PSG និងក្រុមជម្រើសជាតិបារាំង។
យោងតាមសារព័ត៌មាន El Nacional លោក Zidane បានត្រៀមខ្លួនរួចហើយសម្រាប់ធ្វើជាគ្រូបង្វឹកថ្មី និងត្រៀមលក់ Neymar ផងដែរ។
ដោយឡែក Neymar ត្រូវបានអ្នកគាំទ្រមួយចំនួនមិនពេញចិត្តឡើយ ជាមួយនឹងទម្រង់លេងរបស់គាត់ ហើយត្រូវបានគេហៅឈ្មោះគាត់ថា “ចៀមខ្មៅ” នៃ Parc Des Princes។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi