Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ទទួល​បាន​ប្រាក់​ជិត 3 លាន​អឺរ៉ូ​ពី FIFA!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រៀម​ទទួល​ប្រាក់​ជិត 3 លានអឺរ៉ូ ជា​សំណង​ពី FIFA ដោយ​សារ​របួស​របស់​ខ្សែការពារ Ronald Araujo ដែល​ត្រូវ​បាន​អវត្តមាន​មិន​អាច​ចូល​លេង​ជាមួយ​ក្លឹប​បាន​តាំង​ពី​ខែ​កក្កដា កន្លង​ទៅ។ នោះ​ជា​របួស​ធ្ងន់ធ្ងរ ដែល​កើត​ឡើង​​ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត Copa America។

ខ្សែ​ការពារ​កណ្ដាល​រូប​នេះ បាន​រងរបួស​នៅ​ថ្ងៃទី 7 ខែ​កក្កដា ជា​ការ​ប្រកួត​ទល់​នឹង​ប្រទេស​​ប្រេស៊ីល។ បទ​បញ្ញត្តិ​មួយ​របស់ FIFA គឺ​ត្រូវ​ផ្តល់​សំណង​ជា​ទឹកប្រាក់​ដល់​ក្លឹប នៅ​ពេល​ដែល​កីឡាករ​រង​របួស ក្នុង​កំឡុង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ។ សំណង​នៃ​ការ​ផ្ដល់​ជូន​របស់ FIFA គឺ​មាន​ជា​ទឹកប្រាក់ 20,000 អឺរ៉ូ ក្នុង​មួយ​ថ្ងៃ ជា​ថ្ងៃ​ដែល​អវត្តមាន​ក្នុង​ការ​លេង​ឲ្យ​ក្លឹប ហើយ​សំណង​នេះ​ក៏​មាន​ដែន​កំណត់​អតិបរមាត្រឹម 7.5 លានអឺរ៉ូ​ប៉ុណ្ណោះ។

គួរ​ដឹង​ផង​ដែរ​ថា Ronald Araujo ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ត្រឡប់​វិល​ចូល​ទីលាន​វិញ​បាន​នៅ​ថ្ងៃ​ទី 15 ខែធ្នូ ក្នុង​ការ​ប្រកួត​លីគ​​រវាង Barcelona ទល់​នឹង​ក្លឹប Leganes ដែល​នោះ​នឹង​មាន​រយៈពេល 162 ថ្ងៃ​គិត​ចាប់​តាំង​ពី​របួស​បាន​កើត​ឡើង។ ចំនួន​ពេល​​វេលា​កំណត់​នេះ FIFA នឹង​ផ្តល់​សំណង​ដល់ Barcelona ប្រហែល 2.75 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២