បាល់ទាត់អន្តរជាតិ
Lionel Messi ត្រៀមកាន់កាប់កំណត់ត្រា ជាកីឡាករដែលមានស្ថិតិ Assists ច្រើនបំផុត សម្រាប់ក្រុមជម្រើសជាតិ
កាលពីព្រឹកមិញ ក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះ ប៉េរូ ក្នុងលទ្ធផល 1-0 ដែលជាការប្រកួតក្នុងជុំទី 12 នៃវគ្គជម្រុះ World Cup ឆ្នាំ 2026។ គ្រាប់បាល់តែ 1 គ្រាប់គត់ដែលកើតឡើងក្នុងការប្រកួត ហើយនោះជាការស៊ុតបញ្ចូលទីដោយ Lautaro Martinez និងរួមចំណែកបញ្ជូនបាល់ (Assist) ពី Lionel Messi។

ការរួមចំណែក Assist លើកនេះដែរ បានបន្ថែមកំណត់ត្រាទៀតហើយដល់អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ Messi។ ស្ថិតិនៃការ Assist ម្ដងក្នុងការប្រកួតទល់នឹងប៉េរូនេះ ជាការ Assist លើកទី 58 របស់ Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានកំណត់ត្រាបញ្ជូនបាល់ (Assists) នៅក្នុងក្រុមជម្រើសជាតិច្រើនជាងគេនាពេលបច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក៏ដោយ Messi មានមិនទាន់បង្កើតកំណត់ត្រាដាច់គេនោះទេ ដោយគាត់បានត្រឹមស្មើនឹងអតីតវីរបុរសបាល់ទាត់អាមេរិក Landon Donovan ដែលបានស្ថិតិ 58 Assists សម្រាប់ប្រទេសរបស់គាត់ដូចគ្នា។ កីឡាករដែលមានស្ថិតិ Assists ច្រើនសម្រាប់ក្រុមជម្រើសជាតិ ដែលឈរនៅលេខរៀងទី 3 គឺ Neymar Jr ដោយមានកំណត់ត្រា Assists 57 លើក។

ប្រភព: Dailysports
