Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​ថ្មី​របស់​បិសាចក្រហម ចង់​បាន​ខ្សែការពារ​ឆ្នើម​ម្នាក់​ដែល​កំពុង​លេង​នៅ​ទឹកដី​អ៊ីតាលី Serie A

Published

on

ក្លឹប​បិសាចក្រហម Manchester United កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​របស់​ខ្សែ​ការពារ​ឆ្វេង Theo Hernandez របស់​ក្លឹប AC Milan ខណៈ​ដែល​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​គឺ​លោក Ruben Amorim កំពុង​សម្លឹង​មើល​ការ​ពង្រឹង​បន្ថែម​នៅ​តំណែង​ការពារ​ស្លាប​ជា​អាទិភាព​សំខាន់​ជាង​គេ​ដែល​ត្រូវ​កែ​លម្អ (នេះ​បើ​យោងតាម​ប្រភព​ពី Sky Sports)។

យ៉ាង​ណា​មិញ បិសាចក្រហម​ក៏​មាន​កីឡាករ​ម្នាក់​ទៀត​ក្នុង​ចិត្ត​ដែល​ពួក​គេ​ចង់​បាន​ដែរ គឺ​ខ្សែការពារ Alphonso Davies របស់​ក្លឹប Bayern Munich ប៉ុន្តែ​ការ​ចរចា​ដើម​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​កាណាដា​រូប​នេះ ហាក់​មាន​ភាព​ស្មុគស្មាញ ហើយ​ប្រហែល​ជា​មិន​អាច​ជោគជ័យ​បាន​នោះ​ទេ។

កីឡាករ​សញ្ជាតិ​បារាំង Theo Hernandez បច្ចុប្បន្ន​មាន​វ័យ 27 ឆ្នាំ ត្រូវ​បាន​គេជាត់​ទុក​ជា​ខ្សែការពារ​ដ៏​ឆ្នើម​​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ហើយ​គេ​ធ្លាប់​ឈ្នះពាន​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្លួន​ដោយ​រួម​មាន​ទាំង UEFA Champions League ជាមួយ Real Madrid និង​ពាន Serie A ជាមួយ AC Milan។ តាម​ពិត​ទៅ Theo Hernandez ត្រូវ​បាន​គេ​ផ្សាភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី Old Trafford ជា​យូរ​មក​ហើយ ប៉ុន្តែ​លើក​នេះ​បិសាចក្រហម កំពុង​ចង់​បាន​គេ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​បញ្ហា​របួស​ជា​ញឹកញាប់​របស់ Luke Shaw និង Tyrell Malacia។

ប្រភព: Yahoo Sports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២