Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​នៅ​ក្នុង​ក្របខណ្ឌ Serie A របស់​អ៊ីតាលី

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​មើល​ពី​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​របស់​ក្លឹប Atalanta BC គឺ​កីឡាករ Mateo Retegui ដែល​ក្នុង​គោលបំណង​នៃ​ការ​ត្រៀម​ដេញ​ថ្លៃ ដើម្បី​នាំ​យក​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​មក​ទឹកដី Premier League នា​ពេល​ឆាប់ៗ​ខាង​មុខ។

យ៉ាង​ណា​មិញ ក្រុម​របស់​លោក Mikel Arteta បច្ចុប្បន្ន​បាន​ធ្លាក់​ទៅ​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 4 ដែល​មាន 9 ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool ដោយ​ស្ទើរ​តែមាន​ភាគរយ​ទាប​បំផុត​ក្នុង​ការ​អាច​ឈ្នះ​ពាន​លីគ​បាន។ បន្ថែម​លើស​ពី​នេះ​ទៀត ក្នុង​ចំណោម​ក្រុម​ទាំង 6 ដែល​ឈរ​នៅ​កំពូល​តារាង​របស់ Premier League រដូវកាល​នេះ មាន​តែ Arsenal ទេ ដែល​មាន​​ស្ថិតិ​ស៊ុត​បញ្ចូលទី​បាន​តិច​ជាង​គេ។

ជាមួយ​នឹង​ស្ថានភាព​នេះ Arsenal កំពុង​ស្វែងរក​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ដែល​មាន​គុណភាព​ម្នាក់ ហើយ​បើ​យោងតាម​អ្នក​កាសែត Maurizio Russo បាន​អះអាង​ថា Arsenal ចង់​បាន Mateo Retegui ហើយ​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​មើល​ការ​ប្រកួត​របស់ Retegui ដែល​ជា​ការ​ប្រកួត​រវាង Atalanta ទល់​នឹង​ក្លឹប Young Boys កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

ខ្សែ​ប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូប​នេះ​ប្រហែល​ជា​មាន​តម្លៃ​ថ្លៃ​គួរ​សម ខណៈ​ដែល Atalanta បាន​ចំណាយ​ប្រាក់​ទិញ​គេ​រហូត​ដល់ 22 លានអឺរ៉ូ (18.5 លានផោន) ពី​ក្លឹប Genoa កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។ រដូវកាល​នេះ Mateo Retegui មាន​ទម្រង់​លេង​កាន់​តែ​លេច​ធ្លោរ​ដោយ​បង្ហាញ​ខ្លួន​បាន 13 ប្រកួត​នៅ​ក្របខណ្ឌ Serie A ហើយ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់ 12 គ្រាប់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២