Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ចង់​ចុះដូរ Nkunku ជាមួយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប​របស់​ក្លឹប PSG

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ផ្ដល់​សំណើរ​នៃ​ការ​​ដោះ​ដូរ​ខ្សែ​ប្រយុទ្ធ Christopher Nkunku របស់​ខ្លួន ដើម្បី​យក​កីឡាករ​មួយ​រូប​​របស់ PSG។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​បារាំង​រូ​ប​នេះ​ត្រូវ​បាន​តោខៀវ Chelsea ចាត់​ទុក​ថា នឹង​ក្លាយ​ជា​បេក្ខភាព​សំខាន់​ដែល​ជា​អ្នក​ស៊ុតបាល់​បញ្ចូល​ទី​ដ៏​សំខាន់​របស់​ក្លឹប​នា​ពេល​អនាគត ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ ខណៈ​ដែល​នៅ​រដូវកាល​ថ្មី​នេះ​គាត់​រក​បាន​គ្រាប់​បាល់​តែ 1 គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 12 ប្រកួត ក្នុង​ក្របខ័ណ្ឌ Premier League។

ទន្ទឹម​នឹង​នេះ​ដែរ Christopher Nkunku ក៏​មិន​មែន​ជា​កីឡាករ​ដែល​លោក Enzo Maresca ចាត់​ទុក​ជា​បេក្ខភាព​សំខាន់​របស់​ក្លឹប​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​ដែល​គ្រូ​បង្វឹក​រូប​នេះ​តែងប្រើប្រាស់​គឺ Nicolas Jackson ដែល​ជា​កីឡាករ​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង Nkunku និង​តែងតែ​រក​បាន​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ។

យោងតាម​កាសែត The Sun បាន​អះអាង​ថា Christopher Nkunku អាច​នឹង​ចាកចេញ​ពី​ទឹកដី Stamford Bridge។ ដោយ​ឡែក PSG គឺ​ជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ដែល​ត្រូវ​បាន​គេ​គិត​ថា នឹង​ផ្ដល់​ច្រក​ផ្លូវ​ឲ្យ Nkunku អាច​ចាកចេញ​ពី​ទឹកដី​អង់គ្លេស​បាន។ យ៉ាង​ណា ជា​មួយ​នឹង​ឱកាស​នេះ​ដែរ Chelsea ចង់​ស្នើ​ដោះដូរ​គេ​ជាមួយ Kolo Muani ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បច្ចុប្បន្ន​ក៏​មិន​សូវ​មាន​ឱកាស​លេង​ច្រើន​ដែរ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Luis Enrique។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២