Connect with us

បាល់ទាត់អន្តរជាតិ

Sadio Mane អាច​នឹង​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​មួយ ក្នុង​ក្របខណ្ឌ Serie A របស់​អ៊ីតាលី

Published

on

កីឡាករ​បាល់ទាត់​សញ្ជាតិ​សេណេហ្គាល់ Sadio Mane ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជា​មួយ​ក្លឹប Al-Nassr ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​គេ​អះអាង​ថា នៅ​រដូវរងារ​ខាង​មុខ គាត់​នឹង​ចូលរួម​ជាមួយ​ក្លឹប Inter Milan ដែល​ជា​ក្លឹប​ដ៏​ធំ​មួយ​នៃ​ក្របខណ្ឌ Serie A របស់​ប្រទេស​អ៊ីតាលី។

យោងតាម​ប្រភព​ពី Al-Midan បាន​និយាយ​ថា អតីត​កីឡាករ​របស់​ក្លឹប​ហង្សក្រហម Liverpool រូប​នេះ បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ជាមួយ Inter Milan ហើយ។ ប្រសិន​បើ​គាត់​ពិត​ជា​ផ្ទេរ​ទៅ​លេង​នៅ​លីគ​អ៊ីតាលី​មែន មាន​ន័យ​ថា Sadio Mane បាន​ចំណាយ​ពេល​នៅ Saudi Pro League មិន​ដល់​មួយ​ឆ្នាំ​ឡើយ ខណៈ​ដែល​គាត់​បាន​ចុះ​កុងត្រា​រយៈពេល 3 ឆ្នាំ​ជាមួយ​ក្លឹប Al-Nassr បន្ទាប់​ពី​ផ្ទេរ​ពី Bayern Munich។

សម្រាប់​ការ​ចាកចេញ​របស់ Sadio Mane អាច​មក​ពី​ហេតុផល​សំខាន់​មួយ ដោយ​សារ​ថ្នាក់​លើ​របស់​ក្លឹប Al-Nassr ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Stefano Pioli ត្រូវ​​បាន​គេ​ដឹង​ថា មិន​ចង់​ប្រើប្រាស់​កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​ឡើយ ពី​ព្រោះ​ចាប់​តាំង​ពី​ចូលរួម​ជាមួយ​ក្លឹប​កាល​រដូវ​ក្តៅ​ឆ្នាំ 2023 មក សមត្ថភាព​របស់​គាត់​បាន​ធ្លាក់​ចុះ​ជា​លំដាប់ មិន​ដូច​ការ​រំពឹង​ទុក​ឡើយ។ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​​ផ្លាស់​ទៅ Inter Milan របស់ Sadio Mane បាន​សម្រេច នោះ​គាត់​នឹង​ផ្តើម​ជំពួក​ថ្មី​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន នៅ​ក្នុង​លីគ​នៃ​ទ្វីប​អឺរ៉ុប​វិញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២