បាល់ទាត់អន្តរជាតិ
Dimitri Payet ប្រាប់ឲ្យ Paul Pogba ចូលរួមជាមួយអតីតក្លឹបចាស់របស់ខ្លួន
អតីតកីឡាកររបស់ក្លឹប West Ham គឺខ្សែប្រយុទ្ធ Dimitri Payet បានជម្រុញឲ្យ Paul Pogba ផ្លាស់ទៅកាន់ក្លឹបសំណព្វចិត្តរបស់ខ្លួន Marseille។ ដោយឡែក សម្រាប់ខ្សែបម្រើឆ្នើម Paul Pogba គាត់កំពុងពិចារណា ដើម្បីសម្រេចចិត្តលើអនាគតតរបស់ខ្លួន ខណៈដែលគាត់នឹងអាចវិលចូលទីលានបានវិញ ក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាមិញ Dimitri Payet ដែលធ្លាប់ជាអតីតមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់ Paul Pogba កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យផ្ទេរមក Marseille។ Dimitri Payet បានអះអាងដោយប្រាប់ទៅកាន់ Paul Pogba ថា Marseille នឹងអាចក្លាយជាកន្លែងដែលសាកសមឥតខ្ចោះ ដែលអាចឲ្យទម្រង់លេងរបស់ខ្សែបម្រើរូបនេះលេចធ្លោរឡើងវិញ។
គួរកត់សម្គាល់ផងដែរថា Paul Pogba នឹងអាចលេងបាល់ទាត់វិញបាន នៅខែមីនា ដើមឆ្នាំក្រោយ បន្ទាប់ពីត្រូវបានពិន័យហាមឃាត់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។ មានសេចក្ដីរាយការណ៍ចុងក្រោយមួយបានលើកឡើងថា ក្លឹប Manchester City ក៏ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិបារាំងរូបនេះដែរ ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាស្ទាក់ស្ទើរ ដោយសារតែអតីតកាលរបស់គាត់ជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United។
ប្រភព: Dailysports


