Connect with us

បាល់ទាត់អន្តរជាតិ

Alphonso Davies មាន​ជម្រើស​ក្លឹប​ធំៗ​ជា​ច្រើននៅ​ក្នុង​ដៃ រងចាំ​តែ​ការស​ម្រេច​ចិត្ត​ប៉ុណ្ណោះ

Published

on

ក្លឹប​ហង្សក្រហម Liverpool, Chelsea និង Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង Alphonso Davies របស់ Bayern Munich ដែល​ត្រៀម​ផុត​កុងត្រា​ជាមួយ​ក្លឹប និង​ចាកចេញ​ពី​ទឹកដី Allianz Arena ដោយ​គ្មានតម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

កីឡាករ​សញ្ជាតិ​កាណាដា​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​បំផុត​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​គាត់​ហាក់​បាន​សម្រេច​ចិត្ត​រួច​ហើយ ដោយ​មិន​បន្ត​កុងត្រា​ជាមួយ​ក្រុម​របស់​លោក Vincent Kompany នោះ​ទេ។ ជាក់​ស្ដែង Real Madrid ជា​ក្លឹប​ដំបូង​គេ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ចុះ​ហត្ថលេខា​លើ Alphonso Davies។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្មីៗ​នេះ​យោង​តាម​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹង​ថា ក្លឹប​ធំៗ​នៅ Premier League មួយ​ចំនួន​ក៏​ចង់​បាន​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​ដែរ។ ក្លឹប​ហង្សក្រហម Liverpool ចង់​បាន Davies ដើម្បី​ជំនួស​កន្លែង​របស់ Andy Robertson ដែល​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​នា​រដូវកាល​នេះ។

របាយការណ៍​ដដែល​នេះ​ដែរ បាន​បន្ថែម​ទៀត​ថា Arsenal និង Chelsea ក៏​កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់​ខ្សែ​ការពារ​ស្លាប Alphonso Davies អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​ហើយ​ដែរ។ ប៉ុន្តែ​ក្លឹប​ទាំង 2 ត្រូវ​បាន​គេ​ដឹង​ថា មិន​សូវ​ស្ថិត​ក្នុង​ជម្រើស​ដែល Alphonso Davies ចង់​ទៅ​នោះ​ទេ ដោយ​គេ​អាច​នឹង​ជ្រើសរើស​មួយ​រវាង Barcelona រឺ Real Madrid ជំនួស​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២