បាល់ទាត់អន្តរជាតិ
Chelsea ចង់បានកីឡាករឆ្នើម 2 រូបរបស់ក្លឹប Borussia Dortmund
ក្លឹបតោខៀវ Chelsea ដែលប្រកួតប្រជែងខ្លាំងក្នុងក្របខណ្ឌ Premier League កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាករបន្ថែមទៀត ដើម្បីពង្រឹងក្រុមរបស់ពួកគេនាចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធស្លាប Karim Adeyemi និងអ្នកចាំទី Gregor Kobel របស់ Borussia Dortmund បានទាក់ទាញចំណាប់អារម្មណ៍នៃការចង់បានរបស់ Chelsea (នេះបើយោងតាមការចុះផ្សាយរបស់ Sky Sport)។

យ៉ាងណាមិញសម្រាប់ Karim Adeyemi បានស្ថិតនៅលើរ៉ាដារបស់តោខៀវ Chelsea ជាយូរមកហើយ ហើយកីឡាករឆ្នើមរូបនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League មួយចំនួនផ្សេងទៀតផងដែរ។ របាយការណ៍ចុងក្រោយពី Bild បានរាយការណ៍ថា ក្លឹបហង្សក្រហម Liverpool ក៏ចង់បាន Adeyemi ដូចគ្នា។

ទន្ទឹមនឹងនេះដែរ Gregor Kobel ត្រូវបានចាត់ទុកថាជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការផ្ទេរមក Chelsea បានសម្រេចជារដូវក្ដៅខាងមុខ។ មានរបាយការណ៍ច្បាស់ការណ៍មួយ បានបង្ហាញថា Chelsea បានទាក់ទងទៅកាន់អ្នកតំណាងរបស់អ្នកចាំទីរូបនេះរួចហើយ បើទោះបីជាមិនទាន់មានការចរចាជាផ្លូវការណ៍ណាមួយកើតឡើងក៏ដោយ។

ប្រភព: Dailysports
