បាល់ទាត់អន្តរជាតិ
Manuel Neuer នឹងបន្តកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ…

ទោះបីជាស្ថិតក្នុងវ័យដែលត្រូវបានគេចាត់ទុកថា មិនអាចលេងបាល់ទាត់បានល្អទៀតក៏ដោយ Manuel Neuer មិនមានចេតនាចូលនិវត្តន៍នោះទេ ហើយមានបំណងបន្តអាជីពកម្រិតខ្ពស់របស់ខ្លួនបន្តទៀត។ យោងតាមរបាយការណ៍ពីលោក Florian Plettenberg បានឲ្យដឹងថា អ្នកចាំទីវ័យ 38 ឆ្នាំរូបនេះកំពុងផ្តោតការយកចិត្តទុកដាក់ដោយចង់បន្តអាជីពនៅ Bayern Munich រហូតដល់ឆ្នាំ 2026។
សម្រាប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងក្លឹប និងកីឡាករត្រូវបានគេអះអាងថា បានព្រមព្រៀងគ្នារួចហើយ ហើយរងចាំតែការក្នុងចុះហត្ថលេខាសម្រេចជាផ្លូវការណ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការប្រកាសជាផ្លូវការណ៍នៅមិនទាន់ច្បាស់នៅឡើយទេ។
យ៉ាងណាមិញ Manuel Neuer បានប្ដេជ្ញាបន្តអាជីពរបស់ខ្លួន ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ និងភាពសុទិដ្ឋិនិយម បើទោះបីជាគាត់មានវ័យហាក់ចំណាស់បន្តិចក៏ដោយ។ គួររំលឹកផងដែរថា កន្លងមកធ្លាប់មានប្រភពបែកធ្លាយមួយបានលើកឡើងថា Bayern Munich កំពុងពិចារណាចង់បានអ្នកចាំទី Mike Maignan របស់ AC Milan ដើម្បីជំនួស Manuel Neuer។
ប្រភព: Dailysports