បាល់ទាត់អន្តរជាតិ
តើ Messi ស្ថិតក្នុងចំណាត់ថ្នាក់លេខប៉ុន្មាន សម្រាប់បេក្ខភាពឈ្នះពានកីឡាករល្អបំផុតរបស់ FIFA 2024?

កាលពីថ្ងៃអង្គារ ម្សិលមិញ គឺជាពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ប្រចាំឆ្នាំ 2024។ ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នោះ FIFA ក៏បានចេញផ្សាយលទ្ធផលបោះឆ្នោតលម្អិតមួយចំនួនផងដែរ។ ដូចដែលយើងបានដឹងរួចហើយថា Vinicius Jr បានកាន់កាប់តំណែងជាម្ចាស់ពាន ដោយមានសម្លេងនៃការបោះឆ្នោតសរុបបាន 48 ពិន្ទុ។
សម្រាប់បេក្ខភាពលេខ 2 គឺជាខ្សែបម្រើ Rodri របស់ Manchester City មានពិន្ទុសរុប 43 ពិន្ទុ ខណៈដែល Jude Bellingham របស់ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ 3 មាន 37 ពិន្ទុ។ ដោយឡែក គ្រប់គ្នាប្រហែលជាចង់ដឹងមិនខានថា តើ Lionel Messi ដែលធ្លាប់ជាម្ចាស់ពាននេះ 3 សម័យកាល បានស្ថិតក្នុងចំណាត់លេខប៉ុន្មាននៅឆ្នាំ 2024 នេះ?
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកម្រិតទាបក្នុងសហរដ្ឋអាមេរិកជាមួយក្លឹប Inter Miami នៅតែអាចឈរក្នុងចំណោមបេក្ខភាពកំពូលទាំង 10 នាក់ចុងក្រោយ។ កីឡាករវ័យ 37 ឆ្នាំរូបនេះ បានឈរនៅចំណាត់ថ្នាក់លេខ 6 មានសម្លេងនៃការបោះឆ្នោត 25 ពិន្ទុ។
ខាងក្រោមនេះ ជាបេក្ខភាពចំណាត់ថ្នាក់កីឡាករទាំង 10 នាក់ចុងក្រោយក្នុងពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ឆ្នាំ 2024:
1. Vinicius Jr
2. Rodri
3. Jude Bellingham
4. Dani Carvajal
5. Lamine Yamal
6. Lionel Messi
7. Toni Kroos
8. Erling Haaland
9. Kylian Mbappe
10. Florian Wirtz
ប្រភព: Dailysports