Connect with us

បាល់ទាត់អន្តរជាតិ

ចប់​បាត់! ទម្រង់​លេង​កំពុង​តែ​យ៉ាប់​ផង ពេល​នេះ Mykhailo Mudryk ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់

Published

on

នៅ​ថ្ងៃទី 17 ខែ​ធ្នូ ម្សិលមិញ​នេះ​ក្លឹប​តោខៀវ Chelsea បាន​បញ្ជាក់​ជា​ផ្លូវការណ៍​ថា ខ្សែ​ប្រយុទ្ធ​ស្លាប Mykhailo Mudryk បាន​ធ្វើ​តេស្តវិជ្ជមាន ចំពោះ​ការ​ប្រើប្រាស់​សារ​ធាតុ​ដែល​ត្រូវ​បាន​ហាមឃាត់។ យ៉ាង​ណា​មិញ​សម្រាប់​សារធាតុ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខ្លួន​របស់ Mykhailo Mudryk មាន​ឈ្មោះ​ថា Meldonium។

វា​ជា​សារធាតុ​ម្យ៉ាង​ដូច​ជា​ថ្នាំព្យាបាល​ជម្ងឺ​បេះដូង ដែល​មាន​វត្តមាន​នៅ​លើ​ផែនដី​តាំង​ពី​ឆ្នាំ 1970។ Meldonium អាច​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ និង​លំហូរ​ឈាម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នៅ​លើ​រាងកាយ ហើយ​ក៏​ជួយ​បន្ថែម​សមត្ថភាព​ធ្វើ​លំហាត់​ប្រាណ​របស់​កីឡាករ​បាល់​ទាត់ រឺ​អត្តពលិក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត។ ទោះ​ជា​យ៉ាង​ណា Meldonium ជា​ថ្នាំ​ដែល​បង្កើន​សមត្ថភាព​រាងកាយ ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ថ្នាំ​ហាម​ឃាត់​របស់​ទី​ភ្នាក់ងារ​ប្រឆាំង​សារ​ធាតុញៀន​ពិភពលោក កាល​ពី​ថ្ងៃទី 1 ខែ​មករា ឆ្នាំ 2016។

ដោយ​ឡែក Mykhailo Mudryk ​ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ព្យួរ​ប្រកួត​រយៈ​ពេល​យូរ​ពី​បាល់ទាត់ ដែល​មាន​ប្រភព​ខ្លះ​បាន​អះអាង​ថា គាត់​អាច​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លេង​បាល់​ទាត់​រហូត​ដល់ 4 ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយក្រែន​រូប​​នេះ បាន​ប្តេជ្ញា​តស៊ូ​ដើម្បី​អាជីព​បាល់ទាត់​របស់​គាត់ ដោយ​ត្រៀម​តវ៉ា​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ឈ្នះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២