Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប 3 នៅ Premier League ចង់​ចុះ​ហត្ថលេខា​លើ Almiron

Published

on

កីឡាករ Miguel Almiron ដែល​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Newcastle United អាច​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ កីឡាករ​សញ្ជាតិ​ប៉ារ៉ាហ្គាយ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ឱកាស​ផ្លាស់​ទៅ​ក្លឹប​ថ្មី ដើម្បី​ទទួល​បាន​ឱកាស​លេង​បាន​ច្រើន​ឡើង​វិញ។

យោងតាម​សារព័ត៌មាន The Sun របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា មាន​ក្លឹប​មួយ​ចំនួន​​កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់ Miguel Almiron។ ក្លឹប​​ចំនួន 3 ដែល​បាន​ពិចារណា​ផ្ទេរ​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​មាន Crystal Palace, Leicester City និង Wolverhampton។ ទោះ​ជា​យ៉ាង​ណា គេ​មិន​បាន​ដឹង​ថា តើ​ក្លឹប​ទាំង​នោះ​ចង់ខ្ចី​ជើង Miguel Almiron រឺ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​នោះ​ទេ។

សម្រាប់ Miguel Almiron ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ពី Newcastle តាំង​ពី​ប៉ុន្មាន​ខែ​​មុន​មក​ម្ល៉េះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​បំណង​ទទួល​បាន​ឱកាស​លេង​បាន​ទៀង​ទាត់​ជាង​បច្ចុប្បន្ន។ ក្រោម​ការ​ដឹកនាំ​របស់​លោក Eddie Howe នៅ​រដូវកាល​នេះ គេ​បាន​បង្ហាញ​ខ្លួន​សរុប​ត្រឹមតែ 9 ប្រកួត​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២