បាល់ទាត់អន្តរជាតិ
Sevilla ត្រៀមដេញថ្លៃខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Rangers

ក្លឹបអេស្ប៉ាញ Sevilla ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនបើកការដេញថ្លៃមួយ សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alfredo Morelos របស់ក្លឹប Rangers ដែលអាចមានចំនួនទឹកប្រាក់ 6.6 លានផោន។
បច្ចុប្បន្នកីឡាករសញ្ជាតិកូឡុំប៊ី Alfredo Morelos នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹប Rangers ដែលស្ថិតនៅលីគកំពូលនៃប្រទេសស្កុតឡេន។
Alfredo Morelos ត្រូវបានគេមើលឃើញថា កំពុងមានទម្រង់លេងលេចធ្លោរខ្លាំងជាមួយនឹងការស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 7 ដង ក្នុងការបង្ហាញខ្លួន 26 ប្រកួតនៃក្របខណ្ឌកំពូល Scottish Premiership។
របាយការណ៍ពី Fichajes បានរាយការណ៍ថា Morelos មានភាគរយខ្ពស់ក្នុងការចូលរួមជាមួយ Sevilla ដែលគាត់នឹងមកជំនួសកន្លែងរបស់ Youssef En-Nesyri ដែលត្រៀមនឹងចាកចេញនៅរដូវក្ដៅនេះ។
ប្រភព: Footballscotland