Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ចង់​ឲ្យ​ក្លឹប​ចាយ​លុយ 80 លាន ដើម្បី​ដោះស្រាយ​វិបត្តិ​នៃ​ទម្រង់​លេង​របស់​ក្លឹប​បច្ចុប្បន្ន

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​របស់​ពួកគេ​លើ​ខ្សែ​ប្រយុទ្ធ Mohammed Kudus របស់​ក្លឹប West Ham ដោយ​នេះ​ជា​គំនិត​ផ្ទាល់​របស់​លោក Pep Guardiola ដែល​បាន​យល់​ឃើញ​ថា វា​គឺ​ដំណោះស្រាយ​នៃ​ច្រក​ផ្លូវ​ដ៏​សំខាន់​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​កំពុង​ជួប​ការ​លំបាក។

យើង​បាន​ដឹង​ហើយ​ថា Man City បាន​ចាញ់​ប្រកួត​ជា​លើក​ទី 9 របស់​ពួកគេ​ក្នុង​ចំណោម 12 ប្រកួត​ចុង​ក្រោយ និង​ទើប​តែ​បាន​ចាញ់ក្រោមស្នាដៃ​របស់ Aston Villa 2-1 កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ជា​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League។ បច្ចុប្បន្ន Man City បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី 7 ក្នុង​តារាង​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស។

យោងតាម​របាយការណ៍​ពី Fichajes បាន​រាយការណ៍​ថា Man City បាន​កំណត់​គោលដៅ​លើ Mohammed Kudus ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់ ហើយ​ត្រូវ​រៀបចំ​ថវិកា​យ៉ាង​ហោច​ណាស់ក្នុង​តម្លៃ​ប្រហែល 80 លានផោន។ យ៉ាង​ណា​មិញ​លោក Pep Guardiola ប្រហែល​ជា​មើល​ឃើញ​ថា កីឡាករ​ឆ្នើម​រូប​នេះ គឺ​ជា​បេក្ខភាព​កីឡាករ​ដែល​អាច​ដោះស្រាយ​ស្ថានភាព​ក្លឹប​ដែល​កំពុង​ជួប​ញ្ហា​ធ្លាក់​ចុះ​នៃ​ទម្រង់​លេង​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២