បាល់ទាត់អន្តរជាតិ
Atletico Madrid កំពុងពិចារណាចុះហត្ថលេខាលើ Axel Witsel

របាយការណ៍ច្បាស់ការណ៍មួយពីលោក Fabrizio Romano បានឲ្យដឹងថា ពេលនេះក្លឹប Atletico Madrid កំពុងដំណើរការជិតបានសម្រេចក្នុងកិច្ចពិភាក្សា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Axel Witsel ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។
បច្ចុប្បន្ន Axel Witsel បានផុតកុងត្រាជាមួយ Borussia Dortmund ហើយកំពុងត្រូវបាន Marseille និង Atletico Madrid មានចំណាប់អារម្មណ៍ខ្លាំង ព្រោះពួកគេអាចទទួលបានខ្សែបម្រើដ៏ល្អម្នាក់ ដោយមិនចាំបាច់ចំណាយលុយទិញផ្ដាច់កុងត្រា។
ដោយឡែក ការចរចារបស់ Marseille ជាមួយ Axel Witsel គឺពួកគេបានអះអាងលើការផ្តល់កុងត្រារយៈពេលពីរឆ្នាំសម្រាប់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ និងប្រាក់ខែ 4 លានអឺរ៉ូ ក្នុងមួយឆ្នាំ។ Axel Witsel នឹងត្រូវធ្វើការសម្រេចចិត្តជ្រើសរើសរវាងការទៅកាន់ទឹកដីអេស្ប៉ាញ និងបារាំង។
គួរដឹងផងដែរថា Axel Witsel ដែលបច្ចុប្បន្នមានវ័យ 33 ឆ្នាំ លេងឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបាន 124 ប្រកួត ស៊ុតបញ្ចូលទីបាន 12 គ្រាប់។ គាត់បានជាប់ជម្រើសជាតិឈុតធំតាំងពីឆ្នាំ 2008 រហូតដល់បច្ចុប្បន្ន។
ប្រភព: Getfootballnewsfrance
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់