Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ចង់​បាន​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​កំពុង​លេង​នៅ​លីគ​អ៊ីតាលី ដើម្បី​ជំនួស​កន្លែង​របស់ Bukayo Saka

Published

on

របាយការណ៍​ពី​សារព័ត៌មាន​ជា​ច្រើន​បាន​បង្ហាញ​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ឆ្នើម​ម្នាក់​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី។ យ៉ាង​ណា​មិញ របាយការណ៍​នេះ​បាន​កើត​ឡើង​ភ្លាមៗ បន្ទាប់​ពី Arsenal មាន​បញ្ហា​របួស​កីឡាករ​ដែល​ជា​ខ្សែប្រយុទ្ធ​សំខាន់​ម្នាក់​របស់​ពួក​គេ​គឺ Bukayo Saka។

ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​ពួក​គេ​ចង់​បាន​នោះ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប AC Milan កីឡាករ Samuel Chukwueze។ ក្រុម​របស់​លោក Mikel Arteta បាន​សម្លឹង​មើល​បេក្ខភាព​កីឡាករ​ជាច្រើន​ដើម្បី​ប៉ះ​ប៉ូវ​នូវ​ការ​អវត្តមាន​របស់ Bukayo Saka ហើយ​ជា​ចុង​ក្រោយ​គាត់​ក៏​បាន​មើល​ឃើញ​ថា Samuel Chukwueze ជា​កីឡាករ​ដែល​មាន​សមត្ថភាព​សាកសម និង​អាច​ទទួល​យក​បាន។

ចំពោះ​ការ​ចង់​បាន Samuel Chukwueze នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គេ​ក៏មាន​ការ​ប្រជែង​ខ្លាំង​ក្លឹប Aston Villa ដែរ ដែល​ចង់​បាន​កីឡាករ​ឆ្នើម​រូប​នេះ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​យោង​តាម​សារព័ត៌មាន​ចុង​ក្រោយ​ជា​ច្រើន​បាន​បង្ហាញ​ថា AC Milan ទំនង​ជា​អាច​លក់ Samuel Chukwueze ទៅ​ឲ្យ Aston Villa ជាជាង​លក់​ទៅ​ឲ្យ Arsenal ដោយ​សារ​តែ​ទំនាក់ទំនង​ល្អ​របស់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ ជាមួយ​អតីត​គ្រូបង្វឹក​របស់​គាត់​លោក Unai Emery ដែល​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ក្លឹប Villarreal ក្នុង​ប្រទេស​អេស្ប៉ាញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២