បាល់ទាត់អន្តរជាតិ
Barcelona កំពុងទ័លច្រកជាមួយ Ansu Fati! ចង់លក់ចេញ តែគ្មានអ្នកទិញ
កាលពីប៉ុន្មានឆ្នាំមុន Ansu Fati ជាខ្សែប្រយុទ្ធស្លាបម្នាក់ដ៏ល្អបំផុតរបស់ក្លឹបអ្នកមានបុណ្យ Barcelona រហូតត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យ អាចកសាងកេរ្តិ៍ឈ្មោះបន្តពី Lionel Messi ថែមទៀតផង។ ប៉ុន្តែអនាគតមិនអាចមើលឃើញឡើយ ហើយឥឡូវនេះអនាគតរបស់គាត់ជាមួយក្លឹបកាតាឡាន់ កំពុងស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុតមួយ។

យ៉ាងណាមិញ ថ្មីៗនេះយោងតាមសារព័ត៌មាន Diario Sport បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ Ansu Fati នោះទេ។ ការព្រួយបារម្ភរបស់ពួកគេដែលក្រៅពីទម្រង់លេងដែលមិនអាចស្ដារឡើងវិញបាននោះ គឺជាប្រាក់ខែដ៏ខ្ពស់មិនសមាមាត្រទៅនឹងអ្វីដែលគាត់បានផ្ដល់ឲ្យក្លឹបវិញ។

Barcelona ចង់លក់ Ansu Fati ប៉ុន្តែប្រាក់ឈ្នួលខ្ពស់របស់គាត់ និងប្រវត្តិរបួសញឹកញាប់បានរារាំងក្លឹបផ្សេងៗឲ្យរារែកចិត្តចំពោះរឿងនេះ។ សម្រាប់ពេលនេះ Ansu Fati ត្រូវបន្តនៅជាមួយ Barcelona រហូតដល់ចុងរដូវកាល។ បុគ្គលិកគ្រូបង្វឹក បានសម្រេចចិត្តថា រឿងដ៏ល្អបំផុត គឺជួយដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់គាត់ និងជួយគាត់ឲ្យទទួលបានទម្រង់ដ៏ល្អប្រសើរឡើងវិញ ដែលគ្មានអ្វីជាជម្រើសល្អជាងនេះឡើយ។

ប្រភព: Dailysports
