Connect with us

បាល់ទាត់អន្តរជាតិ

ទម្លាយ​ភាព​ស្ងៀមស្ងាត់! Cristiano Ronaldo បញ្ជាក់​ច្បាស់ៗ​ថា៖ «ពាន Ballon d’Or 2024 គឺ​អយុត្តិធម៌»

Published

on

នៅ​ថ្ងៃ​សុក្រ​ទី 27 កាល​ពី​ម្សិលមិញ គឺ​ជា​ពិធី​ប្រគល់​ពានរង្វាន់ Globe Soccer ឆ្នាំ 2024។ ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​​របស់​គាត់​អំពី​កីឡាករ​​ដែល​ស័ក្តិ​សម​នឹង​ឈ្នះ Ballon d’Or តែ​បែរ​ជា​មិន​ត្រូវ​បាន​ឈ្នះ​ទៅ​វិញ។

យោងតាម​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ឲ្យ​ដឹង​ថា ​ពានរង្វាន់ Ballon d’Or ឆ្នាំ 2024 គួរ​តែ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Jr ប៉ុន្តែ​ជាក់​ស្ដែង អ្នក​ដែល​ឈ្នះ​បែរ​ជា​អ្នក​ផ្សេង ហើយ​លទ្ធផល​នោះ​​គឺ​ពិត​ជា​អយុត្តិធម៌។

Cristiano Ronaldo បាន​និយាយ​ថា៖ «បើ​តាម​គំនិត​របស់​ខ្ញុំ Vinicius Jr គួរ​តែ​ឈ្នះ Ballon d’Or ឆ្នាំ​នេះ។ វា​ពិត​ជា​អយុត្តិធម៌។ ដូច្នេះ​ហើយ​បាន​ជាមូលហេតុ​ដែល​ខ្ញុំ​ចូលចិត្ត​ពាន Globe Soccer Awards ព្រោះ​ពួកគេ​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព​ពិត​ប្រាកដ»។

សូម​រំលឹក​ផង​ដែរ​ថា ពាន Ballon d’Or ឆ្នាំ 2024 ត្រូវ​បាន​ឈ្នះ​ដោយ​ខ្សែបម្រើ Rodri របស់​ក្លឹប​មេឃខៀវ Manchester City។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បន្ត​ពី​នោះ​មក​មាន​ការ​រិះគន់​ជា​ច្រើន ក៏​ដូច​ជា​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី ដែល​មជ្ឈដ្ឋាន​បាល់ទាត់​គិត​ថា អ្នក​ឈ្នះពាន​នោះ​គួរ​តែ​ជា Vinicius Jr។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២