បាល់ទាត់អន្តរជាតិ
កុំឲ្យថា ឃើញហើយមិនតប ពេលនេះ Ligue 1 ផុសរូបមួយសន្លឹកចាក់ដោត ដែលជាការឆ្លើបតបទៅកាន់ Cristiano Ronaldo

តារាឆ្នើម Cristiano Ronaldo ដែលបានអះអាងថា កម្រិតបាល់ទាត់នៅ Ligue 1 ទាបជាងនៅ Saudi Pro League កាលពីពេលថ្មីៗកន្លងទៅ ហើយគាត់បានទទួលការឆ្លើយតបដែលមិននឹកស្មានមិនដល់ពីលីគបារាំង បើទោះបីមិនមែនជាពាក្យសម្ដី តែជាការឌឺតបត្រឡប់វិញដោយប្រយោល។
គណនី ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់លីគបារាំង (Ligue 1) ផ្លូវការណ៍បានផ្តល់ការឆ្លើយតបគួរឲ្យចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ Cristiano Ronaldo ដោយបានបង្ហោះរូបថតរបស់ Lionel Messi ដែលកាន់ពាន World Cup និងពានរង្វាន់កីឡាករល្អបំផុតនៃការប្រកួត។
ទន្ទឹមជាមួយនឹងរូបភាពនេះត្រូវបានអមដោយចំណងជើងថា៖ «Lionel Messi លេងក្នុងសីតុណ្ហភាព 38 ដឺក្រេ» ដែលជាការចាក់បណ្ដោយទៅលើការអត្ថាធិប្បាយរបស់ Ronaldo ចំពោះការទម្លាក់តម្លៃនៃ Ligue 1 របស់ពួកគេ។
ប្រភព: Dailysports