បាល់ទាត់អន្តរជាតិ
Carlo Ancelotti ត្រូវបានទាក់ទងដោយក្លឹបធំមួយនៅទឹកដីអ៊ីតាលី
លោក Carlo Ancelotti កំពុងស្ថិតក្រោមកុងត្រាជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហាញថា គាត់អាចនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅមុនពេលនៃកុងត្រាផុតកំណត់។ យ៉ាងណាមិញក្លឹប AS Roma ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ។
ធ្លាប់មានការរំពឹងទុកថា Real Madrid អាចនឹងនាំយក Zinedine Zidane ត្រឡប់មកដឹកនាំវិញ។ ទោះបីជាយ៉ាងណាក៏ដោយលោក Carlo Ancelotti បច្ចុប្បន្នមិនមានការប្រឈមមុខនឹងសម្ពាធនោះទេក្នុងកាដឹកនាំក្រុមដ៏ល្អនៅរដូវកាល 2024/2025។ ដូចគ្នានេះដែរ ក៏គ្មានហេតុផលណាមួយដែល Real Madrid ត្រូវចែកផ្លូវគ្នាជាមួយ Carlo Ancelotti នោះឡើយ។
គួររំលឹកផងដែរថា លោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹករបស់ក្លឹប Real Madrid ដែលបានឈ្នះពានរង្វាន់សរុបចំនួន 15 ដោយធ្វើឲ្យគាត់ក្លាយជាគ្រូបង្វឹកមានកំណត់ត្រាឈ្នះពានច្រើនជាងគេរបស់ក្លឹប។
ប្រភព: Dailysports


