បាល់ទាត់អន្តរជាតិ
Real Madrid និង Atletico Madrid កំពុងចាប់អារម្មណ៍ខ្លាំងលើខ្សែការពារ 2 រូប
ក្លឹប Real Madrid និង Atletico Madrid កំពុងតាមដានយ៉ាងដិតដល់លើកីឡាករឆ្នើម 2 រូបរបស់ក្លឹប Sporting CP ខណៈដែលក្លឹបយក្សអេស្ប៉ាញទាំង 2 នេះសុទ្ធតែត្រូវការពង្រឹងបន្ថែមនូវតំបន់ការពារកណ្តាលរបស់ខ្លួន។ យ៉ាងណាមិញ កីឡាករនៅលីគកំពូលរបស់ព័រទុយហ្គាល់ហាក់ដូចជាគោលដៅដែលពួកគេកំពុងខិតខំប្រឹងប្រែងស្វែងរក។
យោងតាមរបាយការណ៍ពី ED បានឲ្យដឹងថា កីឡាករ 2 រូបដែល Real Madrid និង Atletico Madrid ចង់បាននោះគឺ Zeno Debast និង Ousmane Diomande។ ពួកគេកំពុងតាមដានពីទម្រង់លេងរបស់កីឡាករទាំង 2 រូបនេះ ខណៈដែលបច្ចុប្បន្នគេកំពុងដើរតួជាខ្សែការពារដ៏សំខាន់របស់ក្លឹប Sporting CP។
បន្ថែមផ្សេងពីនេះដែរ Barcelona ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករទាំង 2 ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានឧបសគ្គផ្នែកហិរញ្ញវត្ថុ Barcelona មិនទំនងថា អាចប្រកួតប្រជែងជាមួយក្លឹបផ្សេងៗទៀតដែលចង់ចុះហត្ថលេខាលើ Zeno Debast និង Ousmane Diomande នោះទេ។
https://www.youtube.com/watch?v=K37B3Q6Kso8
ប្រភព: Dailysports
