Connect with us

បាល់ទាត់អន្តរជាតិ

Manchester United ប្រកាស​បន្ត​កុងត្រា​ថ្មី​ជាមួយ​ខ្សែការពារ Harry Maguire

Published

on

កីឡាករ​ជើង​ចាស់ Harry Maguire របស់​ក្លឹប​បិសាចក្រហម Manchester United នឹង​នៅ​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រយៈពេល​វែង​បន្ត​ទៀត ដោយ​គាត់​នឹង​មិន​ចាកចេញ​ពី Old Trafford ក្នុង​នាម​ជា​កីឡាករ​ដែល​ផុត​កំណត់​កុងត្រា​នៅ​រដូវក្តៅ​ឆ្នាំ 2025 នេះ​ទេ ពោលគឺ​គាត់​នឹង​មាន​វត្តមាន​បន្ត​ទៀត​នៅ​រដូវកាល​បន្ទាប់។

ថ្ងៃ​នេះ​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ផ្ទាល់​ពី Manchester United បាន​​ដកស្រង់​សម្ដី​របស់​គ្រូបង្វឹក​លោក Ruben Amorim ដែ​លបាន​ប្រកាស​ថា ក្លឹប​បាន​បន្ត​កុងត្រា​រយៈពេល 1 ឆ្នាំ​បន្ថែម​ទៀត​សម្រាប់​ខ្សែការពារ Harry Maguire ដោយ​កុងត្រា​នោះ​នឹង​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026។

គ្រូ​បង្វឹក​ថ្មី​របស់​បិសាចក្រហម​លោក Ruben Amorim បាន​និយាយ​ថា៖ «យើង​បាន​ធ្វើ​​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា​ថ្មី​របស់ Maguire។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​នៅ​ព្រឹក​នេះ ហើយ​ប្រាប់​គាត់​ថា គាត់​ត្រូវតែ​មាន​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ​នៅ​លើ​ទីលាន, យើង​ត្រូវ​ការ​គាត់។… យើង​ទាំង​អស់​គ្នា​ដឹង​ពី​ស្ថានភាព​ដែល​គាត់​កំពុង​ជួប​ប្រទះ ប៉ុន្តែ​គាត់​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​នៅ​ពេល​នេះ ដូច្នេះ​យើង​រីករាយ​ជាមួយ​នឹង​ជម្រើស​បែប​នេះ​ជាមួយ​​គាត់»។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២