បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមបញ្ជូន Stefan Bajcetic ឲ្យទៅលេងនៅលីគអេស្ប៉ាញ
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានអនុវត្តន៍តាមគំនិតនៃការនាំយក Stefan Bajcetic ពីការខ្ចីរបស់គេនៅក្លឹប Red Bull Salzburg ហើយបញ្ជូនគាត់បន្តនៅក្នុងខែមករានេះ ទៅកាន់ក្លឹប Real Betis ដែលស្ថិតនៅក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។
បច្ចុប្បន្នហង្សក្រហមមានខ្សែបម្រើជាច្រើន ដែលជាពិសេសនោះពួកគេកំពុងកាន់កាប់តំណែងលេខ 1 ក្នុងក្របខ័ណ្ឌ Premier League ដោយត្រូវបានគេមើលឃើញថា នេះជាគុណសម្បត្តិដ៏ធំរបស់ Ryan Gravenberch។ គ្រូបង្វឹកបច្ចុប្បន្នលោក Arne Slot មានទំនុកចិត្តទាំងស្រុងទៅលើជម្រើសបេក្ខភាពខ្សែបម្រើរបស់ខ្លួនដែលមានដូចជា Gravenberch, Curtis Jones, Dominik Szoboszlai និង Alexis Mac Allitser។
ផ្អែកតាមស្ថានភាពនេះ ច្បាស់ណាស់ថា Stefan Bajcetic មិនងាយនឹងប្រជែងតំណែងលេងជាមួយខ្សែបម្រើដែលមានសមត្ថភាពខ្ពស់នៅក្នុងក្រុមរបស់ខ្លួនបានឡើយ។ យោងតាមរបាយការណ៍ពី The Mirror បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានផ្តល់ភ្លើងខៀវឲ្យខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ខ្ចីជើងក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះទៅកាន់ក្លឹប Real Betis ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនបន្ថែមទៀត។
ប្រភព: Sportsmole


