Connect with us

បាល់ទាត់អន្តរជាតិ

Tyson Fury លើក​ឡើង​ថា វត្តមាន​របស់ Cristiano Ronaldo ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ​នៅ​ក្នុង​ក្រុម

Published

on

អ្នក​ប្រដាល់​អាជីព ដែល​ជា​ម្ចាស់ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក Tyson Fury ជឿជាក់​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បាន​មើល​ស្រាល​សមត្ថភាព​មិត្តរួម​ក្រុម​ខ្លួន ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ពី​ក្លឹប​សេះ​បង្កង់ Juventus កាល​ពី​រដូវ​ក្តៅ​មុន​មក​ម្ល៉េះ។

Ronaldo ដែល​ធ្លាប់​តែ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​នោះ បាន​ធ្លាក់​ទម្រង់​លេង និង​ហាក់​ដូច​ជា​​លេង​មិន​សូវ​បាន​ល្អ​ឡើយ​ជាមួយ​មិត្ត​រួម​​ក្រុម។ កីឡាករ​សញ្ជាតិ​​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ចប់​រដូវកាល​ដោយ​ស៊ុត​បញ្ចូល​ទី​បាន 24 គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន 38 ប្រកួត គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​ក្លឹប​បិសាចក្រហម Manchester United។

ដោយ​ឡែក Fury បាន​និយាយ​ថា វត្តមាន​របស់ Ronaldo បាន​ប៉ះពាល់​ដល់​ការ​បង្ហាញ​សមត្ថភាព​របស់​កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្លឹប​បិសាចក្រហម Manchester United។

Fury បានប្រាប់​ទៅ​កាន់ The Mirror ថា៖ “វាជា​ដំណឹង​ល្អ​ដែល Ronaldo កំពុង​បន្ត​លេង​ឲ្យ​ក្លឹប ប៉ុន្តែ​នេះ​ជា​ករណី​មួយ, នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​គាត់​កាល​ពី​រដូវកាល​មុន ពួកគេ​បាន​បញ្ចប់​រដូវកាល​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​មក​យើង​មាន Ronaldo ហើយ​យើង​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 6″។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២