Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr ត្រូវ​បាន​ផ្ដល់​អាទិភាព​ជា​អ្នក​រ៉ាប់រង​ទាត់​បាល់​ប៉េណាល់ទី

Published

on

ក្លឹប Real Madrid បាន​ជួប​បញ្ហា​មិន​ច្បាស់​លាស់ ជាមួយ​នឹង​បេក្ខភាព​ដែល​មាន​អាទិភាព​រ៉ាប់រង​លើ​បាល់​ប៉េណាល់ទី​នៅ​រដូវកាល​ថ្មី​នេះ។ យ៉ាង​ណា​ក្លឹប​យក្ស​អេស្ប៉ាញ បាន​កំណត់​យក​កីឡាករ​ម្នាក់​ដែល​ជាក់លាក់ ដើម្បី​ទទួល​រ៉ាប់រង​ទាំង​ស្រុង​ពេល​ពួក​គេ​ទទួល​បាន​បាល់​ប៉េណាល់ទី​នៅ​លើ​ទីលាន​ប្រកួត​ហើយ។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ ​​Cadena Cope បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti បាន​សម្រេច​ចិត្ត​ថា Vinicius Jr នឹង​ក្លាយ​ជា​កីឡាករ​ដែល​កាន់កាប់​តំណែង​​ស៊ុតបាល់ប៉េណាល់ទី​របស់ Real Madrid។ ដំបូង​ឡើយ​អ្នក​ទាត់​បាល់​ប៉េណាល់ទី បាន​ស្ថិត​នៅ​លើ​ខ្សែប្រយុទ្ធ Kylian Mbappe ជា​ជម្រើស​ដំបូង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​ពេល​ថ្មីៗ​របស់​ពួកគេ​ទល់​នឹង​ក្រុម Valencia ខ្សែ​បម្រើ Jude Bellingham បាន​ខកខាន​ដោយ​ទាត់​បាល់​ប៉េណាល់ទី​មិន​ចូល ខណៈ​ដែល Kylian Mbappe បាន​បរាជ័យ​ក្នុង​ការ​ទាត់​បាល់ប៉េណាល់ទី​ចំនួន 2 លើក​សំខាន់ៗ​ផង​ដែរ នៅ​ដើម​រដូវកាល​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២