បាល់ទាត់អន្តរជាតិ
Nuno Mendes ចង់ចាកចេញពី PSG ដើម្បីចូលរួមជាមួយបិសាចក្រហម

តំណែងនៅតំបន់ខ្សែការពារឆ្វេងនៅតែជាកង្វល់សម្រាប់ក្លឹបបិសាចក្រហម Manchester United ហើយក្លឹបបានកំណត់គោលដៅចុះហត្ថលេខាលើកីឡាករចំណូលថ្មីដែលអាចដោះស្រាយបញ្ហានេះបាន។ ថ្មីៗនេះយោងតាមរបាយការណ៍ពី Foot Mercato បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេងរបស់ក្លឹប PSG គឺកីឡាករ Nuno Mendes បានច្រានចោលការចរចារកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យ៉ាងណាមិញ គេបានដឹងថា Nuno Mendes បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ទៅចូលរួមជាមួយ Manchester United ខណៈដែលក្លឹបយក្សអង់គ្លេសមួយនេះក៏កំពុងតាមប្រមាញ់យកគាត់ដូចគ្នា។ អ្វីដែលកាន់តែពិសេស និងជម្រុញឲ្យខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះមានឱកាសខ្ពស់ក្នុងការផ្លាស់មកទឹកដីអង់គ្លេសនោះគឺជាការចង្អុលបង្ហាញរបស់លោក Ruben Amorim។
ខ្សែការពារ Nuno Mendes ធ្លាប់ជាអតីតកូនក្រុមរបស់លោក Ruben Amorim ដែលអ្នកទាំង 2 ធ្លាប់ធ្វើការជាមួយគ្នាពេលរស់នៅក្នុងទ្រនំរបស់ក្លឹប Sporting CP។ ដូច្នេះហើយ Ruben Amorim បានដឹងច្បាស់ពីសមត្ថភាពរបស់កីឡាករវ័យ 22 ឆ្នាំរូបនេះ ហើយគាត់ក៏ចង់ធ្វើការជាមួយគ្នាម្តងទៀតផងដែរ។
ប្រភព: Dailysports