បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម

តារាឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានផ្ដល់យោបល់ដល់ថ្នាក់លើរបស់ក្លឹប Al-Nassr ឲ្យព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United។ យ៉ាងណាមិញ អ្នកទាំងពីរជាអតីតមិត្តរួមក្រុមដែលជោគជ័យជាមួយគ្នាខ្លាំងនៅ Real Madrid ក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2010។
ពួកគេក៏បានជួបជុំគ្នាម្ដងទៀតផងដែរ ប៉ុន្តែរយៈពេលខ្លីនៅ Man United កាលពីដើមរដូវកាល 2022-2023 មុនពេល Cristiano Ronaldo ចាកចេញទៅលេងនៅទឹកដីមជ្ឃឹមបូព៌ា។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីបិសាចក្រហម ប៉ុន្តែ Casemiro នៅតែបន្តនៅ Old Trafford បើទោះបីជាមិនស្ថិតក្នុងជម្រើសនៃការប្រើប្រាស់របស់គ្រូបង្វឹក និងមានឱកាសលេងមិនទៀងទាត់ក្នុងរយៈពេល 18 ខែចុងក្រោយនេះក៏ដោយ។
ឈានចូលដល់វ័យ 33 ឆ្នាំក្នុងខែកុម្ភៈ ខាងមុខ ពេលវេលាបង្ហាញសមត្ថភាពរបស់ Casemiro អាចនឹងកាន់តែថមថយថែមទៀត ខណៈដែលបន្ទាប់ពីការមកដល់របស់លោក Ruben Amorim គាត់មានឱកាសលេងក្នុងជម្រើសដំបូងត្រឹមតែ 3 ប្រកួតប៉ុណ្ណោះ ក្នុងចំណោម 12 ប្រកួតរបស់ខ្លួន។
ដោយឡែកសម្រាប់ Cristiano Ronaldo មានកុងត្រាជាមួយនឹងក្លឹប Al-Nassr ដល់ចុងរដូវកាលនេះប៉ុណ្ណោះ ហើយរបាយការណ៍ពី MARCA បានអះអាងថា ជាមួយនឹងហេតុផលជិតផុតកុងត្រា កីឡាករវ័យ 39 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់លីគអាមេរិក MLS។ Cristiano Ronaldo បានស្នើឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើ Casemiro ជាមុនសិន ទើបគាត់ព្រមចុះហត្ថលេខាលើការបន្តកុងត្រាថ្មីជាមួយក្លឹប Al-Nassr។
ប្រភព: Sportsmole
-
Uncategorized2 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!
-
Uncategorized11 hours ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup