Connect with us

បាល់ទាត់អន្តរជាតិ

Cesc Fabregas ត្រៀម​នាំ​យក​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ទៅ​កាន់​ក្លឹប Como

Published

on

Cesc Fabregas និង Nemanja Matic គឺ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ក្រុម​ដែល​ឈ្នះពាន​របស់​តោខៀវ Chelsea កាល​ពី​មួយ​ទសវត្សរ៍​មុន ប៉ុន្តែ​ឥឡូវ​នេះ​ម្នាក់​បាន​ក្លាយ​ជា​គ្រូ​បង្វឹក ហើយ​ម្នាក់​ទៀត​នៅ​តែ​បន្ត​អាជីព​បាល់ទាត់​ដដែល នៅ​ក្នុង​ក្លឹប​មួយ​នៃ​ប្រទេស​បារាំង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​នឹង​អាច​ជុំ​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​ក្លឹប​តែ​មួយ តែ​ក្នុង​នាម​ជា​គ្រូ​បង្វឹក និង​កូន​ក្រុម។

យោងតាម​គេហទំព័រ Football Italia បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​លោក Cesc Fabregas ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប​អ៊ីតាលី Como មាន​បំណង​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី Nemanja Matic។ យ៉ាង​ណា​មិញ​ក្លឹប Como បាន​ដាក់​សំណើរ​ផ្តល់ជូន​ខ្សែបម្រើ​កណ្ដាល​វ័យ 36 ឆ្នាំ​រូបនេះ​នូវ​លក្ខណៈ​ពិសេស​មួយ ដោយ​គាត់​អាច​មាន​តួនាទី​មួយ​នៅ​ក្លឹប ក្រោយ​ផុត​កុងត្រា ហើយ​ចាកចេញ​ពី​ពួក​គេ។

គេ​បាន​ដឹង​ថា Nemanja Matic មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចង់​ចូលរួម​ជាមួយ​ក្លឹប Como ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា ក្លឹ​ប Como ក៏​ធ្លាប់​បាន​ចុះ​ហត្ថលេខា​​លើ​ខ្សែការពារ​ឆ្នើម​មួយ​រូប​ដែរ​កាល​ពី​ឆ្នាំ​មុន​គឺ Raphael Varane ដែល​ធ្លាប់​លេង​ជាមួយ Matic នៅ​ក្លឹប​បិសាចក្រហម Manchester United ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍ កាល​ពី​ចុង​ឆ្នាំ​មុន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២