Connect with us

បាល់ទាត់អន្តរជាតិ

Liverpool បង្ហើប​ពី​តម្លៃ​លក់​ខ្សែបម្រើ​ប្រយុទ្ធ Harvey Elliott

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​កំណត់​តម្លៃ​សម្រាប់​ការ​លក់ Harvey Elliott ក្នុង​ខែមករា ដើម​ឆ្នាំ​នេះ ខណៈ​ដែល​រឿង​នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើ​ល​ជា​ខ្លាំង។ យោងតាម​របាយការណ៍​ពី ​​Sport Bible បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ អាច​ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​រងារ​នេះ។

គេ​បាន​ដឹង​ថា ក្លឹប Brighton និង Borussia Dortmund បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​កីឡាករ​វ័យ 21 ឆ្នាំ​របស់​​ហង្សក្រហម​រូប​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍​ពី​កាសែត The Sun បាន​រាយការណ៍​ថា Liverpool កំពុង​ស្នើ​សុំ​តម្លៃ​ខ្លួន​នៃ​ការ​លក់​គេ​ចន្លោះ​ពី 35 ទៅ 40 លានផោន។ ក្នុង​រដូវកាល 2024/2025 កីឡាករ​ឆ្នើម​រូប​នេះ បាន​ចូល​លេង​សរុប​ត្រឹម​តែ 43 នាទី​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត Premier League ចំនួន 7 ប្រកួត​របស់​ក្លឹប។

ក្នុង​តំណែង​លេង​របស់ Harvey Elliott ហង្សក្រហម​មាន​ជម្រើស​កីឡាករ​ឆ្នើមៗ ដែល​ជា​មូល​ហេតុ​ចម្បង​​សម្រាប់​បញ្ហា​នៃ​ការ​​ខ្វះខាត​ឱកាស​​លេង​របស់​គាត់​ក្នុង​រដូវ​កាល​នេះ។ បច្ចុប្បន្ន Harvey Elliott មាន​សមត្ថភាព​នៅ​ចាញ់​មិត្ត​រួម​ក្រុម​របស់​គាត់​ដូចជា Alexis Mac Allister, Dominik Szoboszlai និង Curtis Jones។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២