បាល់ទាត់អន្តរជាតិ
ខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិដាណឺម៉ាក ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

អតីតកីឡាករនៃក្រុមជម្រើសជាតិដាណឺម៉ាកដែលធ្លាប់លេងឲ្យក្លឹប Sevilla និង AC Milan គឺខ្សែការពារ Simon Kjær បានធ្វើការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ កាលពីពេលថ្មីៗនេះ។ យោងតាមប្រភពពីលោក Nicolo Schira បានឲ្យដឹងថា កីឡាករបាល់ទាត់សញ្ជាតិដាណឺម៉ាករូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយនៅក្នុងវ័យ 35 ឆ្នាំ។
ក្លឹបចុងក្រោយដែល Simon Kjær ប្រកបអាជីពជាមួយគឺ AC Milan ដែលក្លឹបអ៊ីតាលីមួយនេះ ក៏ជាកន្លែងគាត់ក្លាយជាកីឡាករសំខាន់ក្នុងតំបន់ការពាររបស់ក្រុម និងបានឈ្នះពានជាជើងឯកលីគ Serie A ផងដែរ ក្នុងរដូវកាលឆ្នាំ 2021/2022។ ទន្ទឹមនឹងនេះដែរ Simon Kjær ក៏ជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកផងដែរ។
គាត់បានចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន 3 លើក (2010, 2018, 2022) និងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន 2 លើក (2012 និង 2020)។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!