Connect with us

បាល់ទាត់អន្តរជាតិ

Ole Gunnar Solskjaer ត្រៀម​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី របស់​ក្លឹប​យក្ស​មួយ​នៅ​លីគ​ទួរគី

Published

on

លោក Ole Gunnar Solskjær ដែល​ជា​វីរបុរស​បាល់ទាត់​របស់​ក្លឹប​បិសាចក្រហម Manchester United កំពុង​គ្រោង​នឹង​ត្រឡប់​មក​កាន់​ទីលាន​ដើម្បី​កាន់កាប់​តំណែង​ជា​គ្រូបង្វឹក​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ។ បុរស​សញ្ជាតិ​ន័រវេស​រូប​នេះ បាន​ទំនេរ​ពី​ការងារ​ជា​គ្រូ​បង្វឹក​ជា​យូរ​មក​ហើយ តាំង​ពី​បាន​ចែក​ផ្លូវគ្នា​ជាមួយ​បិសាចក្រហម​នា​ឆ្នាំ 2021។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​របាយការណ៍​ពី ​​Sports Digitale បាន​ឲ្យ​ដឹង​ថា Solskjær ជិត​ក្លាយ​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Besiktas ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​​ប្រទេស​ទួរគី។ គេ​បាន​ដឹង​បន្ថែម​ទៀត​ថា ភាគី​ទាំង 2 រវាង​ក្លឹប Besiktas និង​អតីត​គ្រូ​បង្វឹក​រូប​នេះ បាន​ព្រមព្រៀង​គ្នា​ដល់​ដំណាក់​កាល​ចុងក្រោយ​ហើយ នៃ​ការ​ចរចា​លើ​កុងត្រា​រយៈពេល 1 ឆ្នាំ​កន្លះ។

គួរ​រំលឹក​ផង​ដែរ​ថា ពី​មុន​លោក Ole Gunnar Solskjær ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United ហើយ​ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​ផ្សេង​ទៀត​ដូចជា Molde និង Cardiff City ផង​ដែរ។ សម្រាប់​ក្លឹប Besiktas បច្ចុប្បន្ន ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​គឺ​លោក Serdar Topraktepe បន្ទាប់​ពី​បាន​បណ្ដេញ​អតីត​គ្រូ​ចាស់​លោក Van Bronckhorst ចេញ​ពី​តំណែង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២