Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ឆក់​ឱកាស ចុះ​ហត្ថលេខា​លើ​កីឡាករ​មួយ​រូប​របស់​ក្លឹប Wolverhampton

Published

on

ខ្សែបម្រើ Joao Gomes របស់​ក្លឹប Wolverhampton កំពុង​ត្រូវ​បាន​តាមដាន និង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ហង្សក្រហម Liverpool។ ក្លឹប​យក្ស​របស់​អង់គ្លេ​សមួយ​នេះ បាន​មើលឃើញ​ថា Joao Gomes ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​ទម្រង់​លេង​ក្នុង​ក្រុម​របស់​ខ្លួន។

Liverpool ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ 23 ឆ្នាំ​រូប​នេះ​កាន់​តែខ្លាំង ដោយ​ពួក​គេ​បាន​មើល​ឃើញ​ឱកាស​​ពិសេស ក្នុង​ករណី​ប្រសិន​បើ​ក្លឹប Wolverhampton ត្រូវ​បាន​កាត់​ចេញ​ពី​ក្របខ័ណ្ឌ Premier League នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ វិបត្តិហិរញ្ញវត្ថុ​របស់ Wolverhampton អាច​បង្ខំ​ឲ្យ​ក្លឹប ត្រូវ​លក់​កីឡាករ​សំខាន់ៗ​របស់​ខ្លួន។

យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា Joao Gomes គឺ​ជា​កីឡាករ​ម្នាក់​ដែល​មាន​វ័យ​សម​ស្រប ក្នុង​ការ​អភិវឌ្ឈន៍​ខ្លួន​ឲ្យ​បាន​កាន់​តែ​លេច​ធ្លោរ​ក្នុង​ពិភព​បាល់ទាត់ ជា​ពិសេស​គាត់​មាន​ភាព​ច្នៃប្រឌិត, បច្ចេកទេស និង​ទម្រង់​លេង​ដ៏​ល្អ សាកសម​ជាមួយ​អ្វី​ដែល Liverpool ចង់​បាន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២