Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Milan Skriniar

Published

on

រដូវ​កាល​នេះ​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ប្រឈម​​នឹង​​បញ្ហា​ជា​ខ្លាំង នៅ​តំបន់​ការពារ​ដោយ​សារ​តែ​របួស​របស់ Micky van de Ven និង Cristian Romero។ ទោះ​បី​ជា​ការ​ត្រឡប់​មក​វិញ​របស់​ខ្សែការពារ​ទាំង 2 រូប​នេះ ជិត​មក​ដល់​ក៏​ដោយ ប៉ុន្តែ​ក្លឹប​នៅ​តែ​ផ្តោត​លើ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ថ្មី​ដើម្បី​ទុក​ជំនួស​ពេល​ត្រូវការ​ចាំ​បាច់។

យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា Tottenham Hotspur កំពុង​តាម​ដាន​ពី​ស្ថានភាព​នៃ​លទ្ធភាព​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​របស់​ក្លឹប​យក្ស​បារាំង PSG គឺ​កីឡាករ Milan Skriniar ខណៈ​ដែល​ខ្សែការពារ​វ័យ 29 ឆ្នាំ​រូប​នេះ ក៏​គ្រោង​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដែរ ដោយ​សារ​មិន​សូវ​មាន​ឱកាស​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Luis Enrique។

ខណៈពេល​ដែល​មិន​ទាន់​ច្បាស់​ថា តើ Tottenham Hotspur នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​រូប​នេះ​ក៏​ដោយ​ គេ​បាន​ដឹង​រួច​ជា​ស្រេច​ថា ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប Aston Villa និង Galatasaray ដែល​កំពុង​ចង់​បាន​កីឡាករ​សញ្ជាតិ​ស្លូវ៉ាគី​រូប​នេះ​ដូចគ្នា។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២