បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន

ការសម្រេចចិត្តរបស់ក្លឹបតោខៀវ Chelsea ក្នុងការឲ្យខ្សែការពារ Trevoh Chalobah ត្រឡប់មកពីការខ្ចីជើងនៅក្លឹប Crystal Palace បានកើតឡើងជាមួយនឹងការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្របាល់ទាត់ ប៉ុន្តែវាបានប្រែជារឿងក្រឡាប់ចក្រដែលមិននឹកស្មានដល់នៅពីក្រោយការនាំយកខ្សែការពាររូបនេះត្រឡប់មកវិញ។
យោងតាមគេហទំព័រ The Sun ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Chelsea កំពុងបើកចំហរចិត្តក្នុងការលក់ Trevoh Chalobah រួចហើយ។ តោខៀវ បានដាក់តម្លៃលក់ខ្សែការពាររូបនេះ ក្នុងតម្លៃប្រហែលជា 40 លានផោន។ ប្រសិនបើមានក្លឹបណាចាប់អារម្មណ៍ និងអាចបំពេញតាមតម្លៃទឹកប្រាក់នៃការចង់បាននេះ នោះតោខៀវនឹងឲ្យ Trevoh Chalobah ចាកចេញ។
អ្វីៗនៅមិនច្បាស់មួយរយភាគរយឡើយ ខណៈដែលនៅមុននេះបន្តិច គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Enzo Maresca បាននិយាយថា Chalobah នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមរបស់ខ្លួននាពេលអនាគត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!