បាល់ទាត់អន្តរជាតិ
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez

ក្លឹបអធិរាជស Real Madrid កំពុងពិចារណាលើផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយចង់ដោះដូរខ្សែបម្រើ Aurelien Tchouameni ជាមួយ Enzo Fernandez។ យោងតាមរបាយការណ៍ពី El Gol Digital បានឲ្យដឹងថា ក្លឹប Real Madrid ត្រៀមដាក់សំណើរដែលមានបម្រើសញ្ជាតិបារាំងរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីនាំយក Enzo Fernandez មកទឹកដីអេស្ប៉ាញវិញ។
សម្រាប់ Tchouameni ត្រូវបានគេដឹងថា មិនអាចប្រើប្រាស់មានប្រសិទ្ធិភាពខ្ពស់ ក្នុងទម្រង់លេងរបស់លោក Carlo Ancelotti នោះទេ ហើយក្លឹបកំពុងពិចារណាដើម្បីបញ្ចេញកីឡាករវ័យ 24 ឆ្នាំរូបនេះ។ ស្របពេលជាមួយគ្នានេះដែរ យើងទាំងអស់គ្នាបានដឹងហើយថា Enzo Fernandez ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Real Madrid ជាយូរមកហើយ។
គេក៏បានរាយការណ៍ឲ្យដឹងផងដែរថា ការផ្ទេរដោះដូរនេះភាគីទាំងសងខាងមិនមានការបន្ថែមសាច់ប្រាក់អ្វីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបតោខៀវ Chelsea ពួកគេមានគោលជំហររក្សារទុក និងរងចាំមើលសក្កានុពលកាន់តែល្អប្រសើររបស់ Enzo Fernandez ដែលបច្ចុប្បន្នជាកីឡាករដ៏សំខាន់របស់ក្រុម។
ប្រភព: Dailysports