Connect with us

បាល់ទាត់អន្តរជាតិ

Keylor Navas ត្រៀម​ចុះ​ហត្ថលេខា​​ចូលរួម​ជាមួយ​អតីត​ក្លឹប​កាល​ពី​កុមារភាព​របស់ Messi

Published

on

អ្នកចាំទី​ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​បាល់ទាត់ Keylor Navas បាន​បាត់​មុខ​ពី​ការ​ប្រកួត ដោយ​គ្មាន​ក្លឹប​លេង​រយៈពេល 6 ខែ​មក​ហើយ ប៉ុន្តែ​ឆាប់ៗ​ខាង​មុខ គាត់​នឹង​បន្ត​អាជីព​របស់​ខ្លួន​ឡើង​វិញ។ កាល​ពី​ដើម​រដូវកាល​នេះ Keylor Navas ជិត​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប Monza ទៅ​ហើយ ប៉ុន្តែការ​ផ្ទេរ​នោះ​បាន​បរាជ័យ ដោយសារ​តែ​បញ្ហាសុខភាព​របស់​អ្នកចាំទី​រូប​នេះ។

យោងតាម​របាយការណ៍​ពី ​​Diario Ole បាន​ឲ្យ​ដឹង​ថា អតីត​អ្នកចាំទី​របស់​ក្លឹប Real Madrid និង PSG រូប​នេះ ត្រៀម​នឹង​ចុះ​ហត្ថលេខា​ចូល​រួម​ជាមួយ​ក្លឹប​បាល់ទាត់​នៃ​ប្រទេស​អាហ្សង់ទីន Newell’s Old Boys ហើយ។ ភាគី​ទាំងពីរ​រវាង​ក្លឹប និង​កីឡាករ បាន​ព្រមព្រៀង​គ្នា​រួច​ហើយ លើ​លក្ខខណ្ឌ​កុងត្រា ក៏​ដូច​ជា​ប្រាក់​ពលកម្ម​ដែល​ត្រូវ​ផ្ដល់​ឲ្យ​កីឡាករ។

ជំហាន​ចុង​ក្រោយ​តែ​មួយ​គត់ មុន​នឹង​ប្រកាស​ពី​បេក្ខភាព​អ្នក​ចាំទី​សញ្ជាតិ​កូស្តារីកា​វ័យ 38 ឆ្នាំ​រូប​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​របស់​គាត់​ជា​មុន​សិន ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការណ៍។ គួរ​ដឹង​ផង​ដែរ​ថា Newell’s Old Boys ជា​អតីត​ក្លឹប​កាល​ពី​កុមាភាព​របស់​តារា​ឆ្នើម Lionel Messi។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២