បាល់ទាត់អន្តរជាតិ
Szczesny អាចនឹងត្រូវបានប្រើប្រាស់ជាជម្រើសដំបូង ក្នុងការប្រកួតទល់នឹង Benfica រំលងអាធ្រាតនេះ!!!

ចាប់តាំងពីបានចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona អ្នកចាំទី Wojciech Szczesny ហាក់មានឱកាសសមល្មម ក៏ដូចជាអាចបង្ហាញខ្លួនក្នុងកាលៈទេសៈនៃការប្រកួតសំខាន់របស់ក្រុមបាន។ អ្នកចាំទីដែលមានបទពិសោធន៍ចាស់ទុំរូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតកាលពីពេលថ្មីៗកន្លងទៅគឺ Copa del Rey និង Super Cup។
ទោះបីជា Szczesny ទទួលបានកាតក្រហមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តទល់នឹងក្លឹប Real Madrid ក៏ដោយ ក៏គ្រូបង្វឹករបស់ក្លឹបលោក Hansi Flick នៅតែទុកចិត្តលើសមត្ថភាពរបស់កីឡាករវ័យ 34 ឆ្នាំរូបនេះ។ នៅម៉ោង 3 រំលងអាធ្រាតនេះ Barcelona នឹងមានការប្រកួតដ៏សំខាន់ ដែលការប្រកួត UEFA Champions League ដល់នឹងក្លឹប Benfica ហើយ Szczesny នឹងនៅតែជាជម្រើសអ្នកចាំទីដៃទី 1។
ជាការពិតណាស់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដែលត្រូវជួបនឹង Benfica លោក Hansi Flick បានបង្ហើបឲ្យដឹងថា Szczesny អាចនឹងត្រូវប្រើប្រាស់ជាជម្រើសដំបូងរបស់ Barcelona។ ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ រវាងបេក្ខភាពអ្នកចាំទី Inaki Pena និង Szczesny។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!