Connect with us

បាល់ទាត់អន្តរជាតិ

Man City ចង់​បាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​របស់ Barcelona

Published

on

ការ​តស៊ូ​ដ៏​លំបាក​របស់ Manchester City ក្នុង​ការ​ប្រកួត​ប្រជែង​នានា​ក្នុង​រដូវកាល​នេះ បាន​បង្ខំ​ឲ្យ​ក្លឹប​ព្យាយាម​ស្វែងរក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត ហើយ​លោក Pep Guardiola ក៏​បាន​កំណត់​គោលដៅ​លើ​កីឡាករ​ដែល​គាត់​ចង់​នាំយក​មក​រួច​ហើយ​ផង​ដែរ។

យោងតាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា ក្លឹប​មេឃខៀវ Manchester City កំពុង​កំណត់​គោលដៅ​លើ​តារា​ឆ្នើម​មួយ​រូប ដែល​ជា​កីឡាករ​ដ៏​សំខាន់​របស់ Barcelona គឺ​ខ្សែ​ប្រយុទ្ធ Raphinha។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ទេរ​នេះ​នឹង​មាន​ការ​លំបាក រួម​ទាំង​ឧបសគ្គ​ខ្លាំង ព្រោះ​ថា បច្ចុប្បន្ន Raphinha ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប។

មិន​តែ​ប៉ុណ្ណោះ គេ​បាន​ដឹង​ថា ប្រសិន​បើ Barcelona ព្រម​ចែកផ្លូវគ្នា​ជាមួយ Raphinha ក៏​ពួក​គេ​ត្រូវ​ការ​តម្លៃ​ផ្ទេរ​ចាប់​ពី 100 លានអឺរ៉ូ ឡើង​ទៅ​ដែរ សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ Raphinha ខ្លួន​​ឯង​ផ្ទាល់ ក៏​សប្បាយ​ចិត្តនឹង​បន្ត​នៅ Barcelona ដែរ ហើយ​មិន​ទាន់​មាន​គម្រោង​ចាក​ចេញ​នោះ​ឡើយ។ កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ជោគជ័យ​នៅ Barcelona ដោយ​នៅ​រដូវកាល​នេះ​ គាត់​ស៊ុតបញ្ចូលទី​បាន 20 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 11 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 29 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២