បាល់ទាត់អន្តរជាតិ
Mkhitaryan នឹងចាកចេញពី Roma ទៅចូលរួមជាមួយ Inter Milan

របាយការណ៍ពីអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លឹប Inter Milan បានកំណត់ពេលធ្វើតេស្តសុខភាពរួចរាល់ហើយសម្រាប់ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan នៅប៉ុន្មានថ្ងៃខាងមុខនេះ។ បន្ទាប់មកគាត់នឹងចុះហត្ថលេខាលើកុងត្រារយៈពេលពីរឆ្នាំ ដើម្បីបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនរបស់គាត់ពី Roma។
កីឡាករសញ្ជាតិអាមេនី Henrikh Mkhitaryan បានជ្រើសរើសការចូលរួមជាមួយ Inter Milan បន្ទាប់ពីបានឈ្នះពាន Conference League ជាមួយ Roma ហើយបានប្រាប់ក្លឹបថា គាត់មិនបន្តកុងត្រាថ្មីឡើយ។
Henrikh Mkhitaryan បានរួមរស់ជាមួយ Roma អស់រយៈពេល 3 ឆ្នាំ បន្ទាប់ពីផ្ទេរមកពីក្លឹបកាំភ្លើងធំ Arsenal។ រដូវកាលនេះ Mkhitaryan ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង ក្នុងការបង្ហាញខ្លួន 31 ប្រកួតនៅក្របខណ្ឌ Serie A។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល