បាល់ទាត់អន្តរជាតិ
Real Madrid ជួបពិភាក្សាជាមួយអ្នកតំណាងរបស់ Joshua Kimmich
កុងត្រារបស់ Joshua Kimmich ជាមួយក្លឹប Bayern Munich នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ 2025 ហើយគិតមកទល់នឹងពេលនេះគាត់មិនទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយទេ។ ជាមួយនឹងឱកាស ដែលក្លឹបផ្សេងៗអាចចុះហត្ថលេខាលើគាត់ដោយគ្មានតម្លៃខ្លួន ក្លឹប Real Madrid ក៏ជាក្លឹបចាប់អារម្មណ៍ចង់ឆក់យកឱកាសនេះដែរ។
យោងតាមប្រភពច្បាស់ការណ៍មួយពីលោក Christian Falk បានឲ្យដឹងថា ក្លឹប Real Madrid បានត្រៀមគម្រោងក្នុងការចរចាជាមួយអ្នកតំណាងរបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ នាពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ Kimmich ត្រូវបានគេដឹងថា នឹងចូលរួមជាមួយ Real Madrid ប្រសិនបើគាត់មិនបន្តកុងត្រាថ្មី ហើយពិតជាសម្រេចចិត្តចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ Joshua Kimmich នៅតែចាត់ទុកការបន្តកុងត្រាថ្មីជាមួយ Bayern Munich ជាអាទិភាពសំខាន់នៃការសម្រេចចិត្តរបស់គាត់។ កាលពីពេលថ្មីៗកន្លងទៅ ក៏មានរឿងរ៉ាវនៃការផ្ទេរ Alphonso Davies ទៅ Real Madrid ផងដែរ ដែលខ្សែការពារឆ្វេងរូបនេះក៏ជិតផុតកុងត្រាដូចគ្នា ប៉ុន្តែគាត់ប្រហែលជាសម្រេចចិត្តទទួលយកសំណើរដើម្បីបន្តកុងត្រានៅ Bayern Munich បន្តទៀត។
ប្រភព: Dailysports


