Connect with us

បាល់ទាត់អន្តរជាតិ

Inaki Pena អាច​នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី Barcelona ប្រសិន​បើ​មិន​សូវ​មាន​​ឱកាស​លេង​ច្រើន​ដូច​មុន

Published

on

ការ​បែងចែក​ជម្រើស​អ្នកចាំទី​ជម្រើស​ទី 1 របស់​ក្លឹប Barcelona កាន់តែ​មាន​ភាព​តាន​តឹង​នា​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​គ្រូបង្វឹក​បាន​បង្ហាញ​ពី​ការ​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ចាំទី​ចំណូល​ថ្មី Wojciech Szczesny ហើយ​ធ្វើ​ឲ្យ​អ្នកចាំទី​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន​ថ្នាល​របស់​ក្លឹប Inaki Pena ហាក់​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ Catalunya បាន​ឲ្យ​ដឹង​ថា Inaki Pena មាន​ការ​ខកចិត្ត​ជាមួយ​នឹង​ការ​ដើរតួ ត្រឹម​តែ​ជា​កីឡាករ​បម្រុង​របស់​ក្រុម។ អ្នក​ចាំទី​រូប​នេះ ក៏​មិន​ពេញ​ចិត្ត​នឹង​របៀប​ដែល​លោក Hansi Flick អត្ថាធិប្បាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ការ​ប្រកួត​ដែល Barcelona បាន​ទទួល​ជ័យជម្នះ 7-1 ទៅ​លើ​ក្លឹប Valencia ផង​ដែរ។

ប្រសិន​បើ​ស្ថានភាព​បច្ចុប្បន្ន មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ Inaki Pena នឹង​ពិចារណា​ចាកចេញ​ពី Barcelona នៅ​រដូវក្តៅ​ខាង​មុខ។ ទន្ទឹម​នឹង​នេះ​ដែរ ក្លឹប​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​គាត់ ខណៈ​ដែល​កុងត្រា​របស់ Inaki Pena ក៏​នឹង​ផុត​កំណត់​ក្នុង​រយៈពេល​ត្រឹម​តែ 1 ​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២