Sports
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!

ក្លឹបបាល់ទាត់តោខៀវរបស់អង់គ្លេស បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងមិនពេញចិត្តជាខ្លាំងបន្ទាប់ពីក្លឹបបានយល់ព្រមឱ្យ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix ផ្ទេរទៅលេងឱ្យ AC Milan រយៈពេល ៦ខែ ក្រោមរូបភាពខ្ចីជើង។
គួររំលឹកផងដែរថា Felix ធ្លាប់បានខ្ចីជើងពី AT Madrid ហើយមកចូលរួមជាមួយ Chelsea នារដូវកាល 2022/23 និង បានចូលរួមជាមួយ FC Barcelona ផងដែរនារដូវកាលបន្ទាប់ ហើយចុងក្រោយ Chelsea បានយករូបគេមកវិញនៅខែ សីហា ឆ្នាំ ២០២៤ ជាមួយនឹងកុងត្រាថ្មី រយៈពេល ៧ឆ្នាំ។
អាជីពរបស់ Felix ហាក់ដូចជាមិនសូវកាក់កបជាមួយ Chelsea នៅឡើយ ទោះបីជារូបគេមានសមត្ថភាពបង្ហាញទម្រង់លេងបានល្អនៅលើទីលាន ដោយក្លឹបបានយល់ព្រមឱ្យរូបគេចុះកុងត្រាឱ្យ AC Milan ខ្ចីជើង នៅដើមខែកុម្ភៈនេះ រហូតដល់ចប់រដូវកាលតែម្តង។
ប៉ុន្តែទោះបីជាយ៉ាងណា អ្នកគាំទ្ររបស់ក្លឹបតោខៀវនៅតែសង្ឃឹមថា ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ នឹងអាចរកបទពិសោធន៍ថ្មីៗដើម្បីយកមកពង្រឹងសមត្ថភាពបន្ថែមសម្រាប់រដូវកាលក្រោយជាមួយពួកគេ៕
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Uncategorized3 hours ago
Mathys Tel បដិសេធ Man Utd និង Arsenal ទៅចូលរួមជាមួយ Spur